ព្រះត្រៃបិដក ភាគ ០៤

ពួក​ធម៌​សម្រាប់​រម្ងាប់​នូវ​អធិករណៈ​


 [​៤៩៨​]​ ​បពិត្រ​លោក​ដ៏​មាន​អាយុ​ទាំងឡាយ​ ​ពួក​ធម៌៧យ៉ាង​សម្រាប់​រម្ងាប់​នូវ​អធិករណៈ​នេះ​ ​តែង​មកកាន់​ឧទ្ទេស​ ​(​គឺ​ការដែល​សំដែង​ឡើង​)​។​ ​(​ឯ​ធម៌៧យ៉ាងនោះ​គឺ​)​ ​សង្ឃ​ត្រូវ​ឲ្យ​សម្មុ​ខា​វិន័យ​(​១​)​១​ ​សង្ឃ​ត្រូវឲ្យ​សតិវិន័យ​(​២​)​១​ ​សង្ឃ​ត្រូវឲ្យ​អ​មុ​ឡ្ហ​វិន័យ​(​៣​)​១​ ​សង្ឃ​ត្រូវ​វិនិច្ឆ័យ​កាត់ទោស​តាម​ពាក្យ​ប្តេជ្ញា​របស់​ភិក្ខុ​អ្នកឆ្លើយ១​ ​សង្ឃ​ត្រូវ​វិនិច្ឆ័យ​តាម​ពាក្យ​ខាង​ច្រើន​ជា​ប្រមាណ១​ ​សង្ឃ​ត្រូវ​ធ្វើទោស​តាមកម្ម​របស់​ភិក្ខុ​ដែល​ប្រព្រឹត្ត​លាមក​(​៤​)​១​ ​សង្ឃ​ត្រូវ​វិនិច្ឆ័យ​ឲ្យ​ពួក​ភិក្ខុ​ដែល​វិវាទ​ទាស់ទែងគ្នា​ ​សង្រួបសង្រួម​ ​អត់ឱន​គ្នា​ទៅវិញទៅមក​ ​ដូច​គេ​គ្រប​មូត្រ​លាមក​ដោយ​ស្មៅ​ ​ដើម្បី​ស្ងប់​រម្ងាប់​នៃ​អធិករណៈ​ ​(​ទាំងនោះ​)​ ​ដែល​កើតឡើង​ហើយ១​។​
​(​១​)​ ​ធម្ម​វាទី​បុគ្គល​ពន្យល់​បង្ហាញ​អធម្មវាទី​បុគ្គល​ដោយ​ពាក្យ​ថា​ ​នេះ​ជា​ធម៌​ ​នេះ​ជា​វិន័យ​ ​នេះ​ជា​សត្ថុ​សាសនៈ​ ​លោក​ចូរ​កាន់​យក​ធម៌​វិន័យ​នេះ​ចុះ​ ​លោក​ចូរ​ស្រឡាញ់​ធម៌​វិន័យ​នេះ​ចុះ​ ​បើ​អធិករណៈ​រម្ងាប់​បាន​ដូច្នេះ​ជាដើម​ ​ហៅថា​ ​សម្មុ​ខា​វិន័យ​ ​។​ ​(​២​)​ ​សង្ឃ​ត្រូវឲ្យ​សតិវិន័យ​ដល់​ភិក្ខុ​ដែល​បរិសុទ្ធ​ចាក​អាបត្តិ​ ​មានសតិ​បរិបូណ៌​ ​ដោយ​ញត្តិ​ចតុត្ថកម្ម​វាចា​ ​។​ ​(​៣​)​ ​សង្ឃ​ត្រូវឲ្យ​អ​មូឡ្ហ​វិន័យ​ដល់​ភិក្ខុ​ដែល​ជា​ពី​ឆ្កួត​ហើយ​ ​ដោយ​ញត្តិ​ចតុត្ថកម្ម​វាចា​ ​ដើម្បី​មិន​ឲ្យ​ភិក្ខុ​ណាមួយ​ចោទ​ភិក្ខុ​នោះ​ដោយ​អាបត្តិ​អ្វី​ឡើយ​ ​។​ ​(​៤​)​ ​ភិក្ខុ​ប្រព្រឹត្ត​លាមក​ ​ភិក្ខុ​ឯទៀត​ចោទ​ដោយ​អាបត្តិ​ក្នុង​កណ្តាល​ជំនុំ​សង្ឃ​ ​ត្រឡប់​គេចកែ​ ​ប្រែសំដី​ ​ពោល​ពាក្យ​កុហក​ ​សង្ឃ​ត្រូវ​ធ្វើ​តស្ស​បា​បិយ​សិកា​កម្ម​ដល់​ភិក្ខុ​នោះ​ ​ដោយ​ញត្តិ​ចតុត្ថកម្ម​វាចា​ ​ហើយ​ភិក្ខុ​នោះ​ត្រូវ​ប្រព្រឹត្ត​វត្ត​ ​មាន​ ​មិន​ត្រូវ​ឲ្យ​ៗ​ឧបសម្បទា​ ​និង​និស្ស័យ​ជាដើម​។​ ​(​ស្រង់​យក​ពី​ចុល្ល​វគ្គ​ ​សម​ថ​ក្ខន្ធ​កៈ​)​ ​។​
ថយ | ទំព័រទី ៥០១ | បន្ទាប់
ID: 636788677308227404
ទៅកាន់ទំព័រ៖