ព្រះត្រៃបិដក ភាគ ០៤

 ​បពិត្រ​លោក​ដ៏​មាន​អាយុ​ទាំងឡាយ​ ​ធម៌​សម្រាប់​រម្ងាប់​អធិករណៈ​មាន៧យ៉ាងនេះ​ ​ខ្ញុំ​បាន​សំដែង​រួចហើយ​។​ ​ខ្ញុំ​សូម​សួរ​អស់លោក​ដ៏​មាន​អាយុ​ក្នុង​ធម៌៧យ៉ាងនោះ​ ​អស់លោក​ជា​អ្នក​បរិសុទ្ធ​ហើយ​ឬ​ ​ខ្ញុំ​សួរ​ជា​គំរប់​ពីរ​ដង​ផង​ ​អស់លោក​ជា​អ្នក​បរិសុទ្ធ​ហើយ​ឬ​ ​ខ្ញុំ​សួរ​ជា​គំរប់​បីដង​ផង​ ​អស់លោក​ជា​អ្នក​បរិសុទ្ធ​ហើយ​ឬ​ ​អស់លោក​ដ៏​មាន​អាយុ​ជា​អ្នក​បរិសុទ្ធ​ក្នុង​ធម៌​ទាំងនោះ​ហើយ​ ​ហេតុ​នោះ​ ​បាន​ជា​អស់លោក​ស្ងៀម​នៅ​។​ ​ខ្ញុំ​សូម​ចាំ​ទុ​ក​នូវ​វឿ​ងនេះ​ ​ដោយ​អាការ​ស្ងៀម​នៅ​យ៉ាងនេះ​។​

​ធម៌​សម្រាប់​រម្ងាប់​នូវ​អធិករណៈ​ ​ចប់​។​


 [​៤៩៩​]​ ​បពិត្រ​លោកម្ចាស់​ទាំងឡាយ​ ​និទាន​ខ្ញុំ​សំដែង​ឡើង​ហើយ​ ​អាបត្តិ​បារាជិក៤​ ​ខ្ញុំ​សំដែង​ឡើង​ហើយ​ ​អាបត្តិ​សង្ឃាទិសេស១៣​ ​ខ្ញុំ​សំដែង​ឡើង​ហើយ​ ​អនិយត​សិក្ខាបទ២​ ​ខ្ញុំ​សំដែង​ឡើង​ហើយ​ ​អាប​ត្តិ​និ​ស្ស​គ្គិ​យ​បា​ចិ​ត្តិ​យ៣០​ ​ខ្ញុំ​សំដែង​ឡើង​ហើយ​ ​អាបត្តិ​បា​ចិ​ត្តិ​យ៩២​ ​ខ្ញុំ​សំដែង​ឡើង​ហើយ​ ​អាបត្តិ​បាដិទេសនីយៈ៤​ ​ខ្ញុំ​សំដែង​ឡើង​ហើយ​ ​
ថយ | ទំព័រទី ៥០២ | បន្ទាប់
ID: 636788677692139363
ទៅកាន់ទំព័រ៖