ព្រះត្រៃបិដក ភាគ ០៤
សេក្ខិយវត្ត ខ្ញុំសំដែងឡើងហើយ ធម៌សម្រាប់រម្ងាប់អធិករណៈមាន៧យ៉ាង ខ្ញុំក៏សំដែងឡើងហើយ។ សិក្ខាបទមានប្រមាណប៉ុណ្ណេះ របស់ព្រះដ៏មានព្រះភាគនោះ មកហើយក្នុងសុត្តៈ (មាតិកា) រាប់បញ្ចូលហើយក្នុងសុត្តៈ តែងមកកាន់ឧទ្ទេស (គឹការសំដែងបាតិមោក្ខ) រាល់កន្លះខែ។ អស់លោករាល់អង្គគប្បីព្រមព្រៀងគ្នា គប្បីរីករាយរកគ្នា កុំវិវាទគ្នា គប្បីសិក្សាក្នុងសិក្ខាបទទាំងនោះទៅហោង។
មហាវិភង្គ ចប់។
ID: 636788678045329564
ទៅកាន់ទំព័រ៖