ព្រះត្រៃបិដក ភាគ ០៤

ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​ទូល​ថា​ ​សូមទ្រង់មេត្តាប្រោស​ ​ពិតមែន​។​ ​ព្រះពុទ្ធ​ជា​ម្ចាស់​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​តិះដៀល​ថា​ ​នែ​មោឃបុរស​ទាំងឡាយ​ ​ក៏​ថ្វី​ឡើយ​ ​ពួក​អ្នកឯង​មក​ពោល​យ៉ាងនេះ​ថា​ ​ភិក្ខុ​ជា​ថេរៈ​ទាំងឡាយ​មិនសូវ​យកចិត្ត​ទុកដាក់​នឹង​ប្រៀនប្រដៅ​ពួក​ភិក្ខុនី​ឡើយ​ ​ភិក្ខុ​ជា​ថេរៈ​ទាំងឡាយ​ប្រដៅ​ពួក​ភិក្ខុនី​ ​ព្រោះហេតុតែ​អាមិស​ ​នែ​មោឃបុរស​ទាំងឡាយ​ ​អំពើ​ដែល​អ្នកឯង​ធ្វើ​នេះ​ ​មិនមែន​នាំឲ្យ​ជ្រះថ្លា​ដល់​បុគ្គល​ទាំងឡាយ​ដែល​មិនទាន់​ជ្រះថ្លា​ទេ​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​គប្បី​សំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា​ ​ភិក្ខុ​ណាមួយ​ពោល​យ៉ាងនេះ​ថា​ ​ភិក្ខុ​ទាំងឡាយ​ ​ប្រដៅ​ពួក​ភិក្ខុនី​ ​ព្រោះហេតុតែ​អាមិស​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​
 [​៥៣​]​ ​ត្រង់​ពាក្យ​ថា​ ​ភិក្ខុ​ណាមួយ​ ​មាន​សេចក្តី​ដូចគ្នា​ក្នុង​សិក្ខាបទ​ទី១នៃ​បារាជិក​កណ្ឌ​។​ ​ពាក្យ​ថា​ ​ព្រោះហេតុតែ​អាមិស​ ​សេចក្តី​ថា​ ​ព្រោះហេតុតែ​ចីវរ​ ​បិណ្ឌបាត​ ​សេនាសនៈ​ ​ភេសជ្ជ​បរិក្ខារ​ជា​បច្ច័យ​ដល់​មនុស្ស​ឈឺ​ ​គ្រឿង​សក្ការៈ​ ​សេចក្តី​គោរព​ ​សេចក្តី​រាប់អាន​ ​កិរិយា​ថ្វាយបង្គំ​ ​និង​កិរិយា​បូជា​។​
 [​៥៤​]​ ​ពាក្យ​ថា​ ​ពោល​យ៉ាងនេះ​ ​សេចក្តី​ថា​ ​ភិក្ខុ​ណា​ប្រាថ្នា​ដើម្បីនឹង​ធ្វើ​នូវ​ពាក្យដំនៀល​ ​ប្រាថ្នា​ដើម្បីនឹង​ធ្វើ​បង្អាប់​យស​ ​ប្រាថ្នា​ដើម្បីនឹង​ធ្វើ​នូវ​សេចក្តី​បង្អាប់បង្អោន​ ​ចំពោះ​ឧបសម្បន្ន​ដែល​សង្ឃ​សន្មត​
ថយ | ទំព័រទី ៥១ | បន្ទាប់
ID: 636786894254255115
ទៅកាន់ទំព័រ៖