ព្រះត្រៃបិដក ភាគ ០៤
សិក្ខាបទទី៥
[៦០] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ កាលគង់នៅវត្តជេតវន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ គ្រានោះឯង ភិក្ខុមួយរូបត្រាច់ទៅបិណ្ឌបាតតាមផ្លូវ ឬច្រកមួយ ក្នុងក្រុងសាវត្ថី។ មានភិក្ខុនីមួយរូបទៀតក៏ត្រាច់ទៅបិណ្ឌបាតតាមផ្លូវ ឬច្រកនោះដែរ។ ទើបភិក្ខុនោះនិយាយនឹងភិក្ខុនីនោះយ៉ាងនេះថា ម្នាលនាង នាងចូរទៅក្នុងឱកាសឯណោះ គេប្រគេនភិក្ខា។ ឯភិក្ខុនីនោះ ក៏និយាយយ៉ាងនេះថា បពិត្រលោកម្ចាស់ លោកម្ចាស់ចូរទៅក្នុងឱកាសឯណោះចុះ គេប្រគេនចង្ហាន់។ ភិក្ខុ និងភិក្ខុនីនោះបានស្គាល់គ្នា ព្រោះបានឃើញគ្នាញឹកញយ។ គ្រានោះឯង សង្ឃកំពុងចែកចីវរគ្នា។ លំដាប់នោះ ភិក្ខុនីនោះកាលទៅទទួលឱវាទ ក៏ចូលទៅរកភិក្ខុនោះ លុះចូលទៅដល់ហើយ ថ្វាយបង្គំភិក្ខុនោះហើយ បានឋិតនៅក្នុងទីដ៏សមគួរ។ ភិក្ខុនោះបាននិយាយនឹងភិក្ខុនីដែលឋិតនៅក្នុងទីដ៏សមគួរនោះយ៉ាងនេះថា ម្នាលនាង ចំណែកចីវរនេះរបស់យើង នាងនឹងត្រូវការដែរឬទេ។ ភិក្ខុនីនោះឆ្លើយថា ករុណាលោកម្ចាស់
ID: 636786895527357932
ទៅកាន់ទំព័រ៖