ព្រះត្រៃបិដក ភាគ ០៤
ត្រូវអាបត្តិទុក្កដ។ ភិក្ខុនីជាញាតិ ភិក្ខុសង្ស័យ ត្រូវអាបត្តិទុក្កដ។ ភិក្ខុនីជាញាតិ ភិក្ខុសំគាល់ថាជាញាតិ មិនត្រូវអាបត្តិអ្វីឡើយ។
[៦៤] អាបត្តិមិនមានដល់ភិក្ខុដែលឲ្យចីវរដល់ភិក្ខុនីជាញាតិ ដល់ភិក្ខុដែលផ្លាស់ប្តូរចីវរគ្នា ដល់ភិក្ខុដែលប្តូរយកចីវរមានដំឡៃច្រើនដោយចីវរមានដំឡៃតិច ឬចីវរមានដំឡៃតិចដោយចីវរមានដំឡៃច្រើន ដល់ភិក្ខុដែលភិក្ខុនីកាន់យកចីវររបស់ខ្លួនដោយសេចក្តីស្និទ្ធស្នាល ដល់ភិក្ខុដែលភិក្ខុនីកាន់យកចីវរជារបស់ខ្ចីគ្នា ដល់ភិក្ខុដែលឲ្យបរិក្ខារដទៃ វៀរលែងតែចីវរ ដល់ភិក្ខុដែលឲ្យចីវរដល់សិក្ខមានា ឬដល់សាមណេរី ដល់ភិក្ខុឆ្កួត ដល់ភិក្ខុដើមបញ្ញត្តិ។
សិក្ខាបទទី៥ ចប់។
ID: 636786896955569621
ទៅកាន់ទំព័រ៖