ព្រះត្រៃបិដក ភាគ ០៤

សិក្ខាបទ​ទី៦​


 [​៦៥​]​ ​សម័យ​នោះ​ ​ព្រះពុទ្ធ​ដ៏​មាន​ព្រះ​ភាគ​ ​កាល​គង់នៅ​វត្ត​ជេតវន​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ជិត​ក្រុង​សាវត្ថី​។​ ​គ្រានោះ​ឯង​ ​ឧទាយិ​ដ៏​មាន​អាយុ​ ​ជា​អ្នក​ប្រសប់​ធ្វើ​ចីវរ​កម្ម​។​ ​មាន​ភិក្ខុនី១រូប​ចូល​ទៅកាន់​ទី​ដែល​ឧទាយិ​ដ៏​មាន​អាយុ​នៅ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​បាន​និយាយ​នឹង​ឧទាយិ​ដ៏​មាន​អាយុ​យ៉ាងនេះ​ថា​ ​បពិត្រ​លោកម្ចាស់​ដ៏​ចំរើន​ ​សូម​លោកម្ចាស់​ដេរ​ចីវរ​ឲ្យ​ខ្ញុំ​ផង​។​ ​គ្រានោះ​ ​ឧទាយិ​ដ៏​មាន​អាយុ​ក៏​ដេរ​ចីវរ​ ​ហើយ​ធ្វើ​កិច្ច​ជ្រលក់​ ​គក់​ ​បោក​ដ៏​ល្អ​ ​រួច​ធ្វើ​រូបគំនូរ​(​១​)​ ​ត្រង់​កណ្តាល​ចីវរ​ ​ស្រេចហើយ​ ​បត់​ទុកឲ្យ​ភិក្ខុនី​នោះ​។​ ​គ្រានោះ​ ​ភិក្ខុនី​នោះ​ទៅកាន់​លំ​នៅ​ឧទាយិ​ដ៏​មាន​អាយុ​ ​លុះ​ទៅដល់​ហើយ​ ​បាន​និយាយ​នឹង​ឧទាយិ​ដ៏​មាន​អាយុ​យ៉ាងនេះ​ថា​ ​បពិត្រ​លោកម្ចាស់​ ​ចីវរ​របស់​លោកម្ចាស់​នោះ​ ​ដូចម្តេច​ទៅ​។​ ​ឧទាយិ​ឆ្លើយ​ថា​ ​ម្នាល​ប្អូនស្រី​ ​ហ៏​ ​នាង​ចូរ​នាំ​យក​ចីវរ​នេះ​ទៅ​ទាំង​ផ្នត់​ហើយ​ទុក​ ​កាលណា​ភិក្ខុនី​សង្ឃ​មក​ទទួល​ឱវាទ​ ​ចូរ​ដណ្តប់​ចីវរ​នេះ​ដើរទៅ​តា​មក្រោយៗ​
​(​១​)​ ​អដ្ឋកថា​ ​ថា​ ​គូ​រូបភាព​បុរស​ស្រ្តី​ ​ធ្វើស​ណ្ឋ​វៈ​គ្នា​ ​មាន​ឧបាយ​លាយ​ដោយ​វត្ថុ​ពណ៌​ផ្សេង​ៗ​តាម​គំនិត​របស់​ខ្លួន​ ​ត្រង់​កណ្តាល​ចីវរ​។​
ថយ | ទំព័រទី ៥៩ | បន្ទាប់
ID: 636786897442657481
ទៅកាន់ទំព័រ៖