ព្រះត្រៃបិដក ភាគ ០៤
ក៏ពួកលោកមិនប្រាប់យើងជាមុនសិន យើងទាំងឡាយនឹងបានជួសជុលវិហារឯទៀតវិញ។ ពួកឆព្វគ្គិយភិក្ខុសួរថា ម្នាលអាវុសោ ក្រែងវិហារនោះជារបស់សង្ឃទេដឹង។ ពួកសត្តរសវគ្គិយភិក្ខុនិយាយតបថា អើអាវុសោ វិហារជារបស់សង្ឃ។ ពួកឆព្វគ្គិយភិក្ខុឆ្លើយថា ម្នាលអាវុសោ ពួកលោកចូរនាំគ្នាចៀសចេញទៅ វិហារត្រូវបានពួកយើងទេ។ ពួកសត្តរសវគ្គិយភិក្ខុនិយាយថា ម្នាលអាវុសោ វិហារជាវិហារធំ ពួកលោកក៏នៅបាន ពួកយើងក៏នៅបាន។ ពួកឆព្វគ្គិយភិក្ខុនិយាយដដែលទៀតថា ម្នាលអាវុសោ ពួកលោកចូរនាំគ្នាចៀសចេញទៅ វិហារត្រូវបានពួកយើងទេ ហើយមានចិត្តកម្រើកខឹងឡើង នាំគ្នាចាប់កកន្ត្រាក់ទាញចេញទៅ។ ពួកសត្តរសវគ្គិយភិក្ខុនោះ កាលត្រូវពួកឆព្វគ្គិយភិក្ខុកន្ត្រាក់កទាញចេញ ក៏នាំគ្នាយំ។ ទើបភិក្ខុទាំងឡាយ (ភិក្ខុដទៃចាកភិក្ខុពីរពួកនោះ) បាននាំគ្នាសួរយ៉ាងនេះថា ម្នាលអាវុសោ ហេតុអ្វីបានជាពួកលោកយំ។ ពួកសត្តរសវគ្គិយភិក្ខុនិយាយតបថា ម្នាលអាវុសោ ឆព្វគ្គិយភិក្ខុទាំងនេះមានចិត្តកម្រើកខឹង នាំគ្នាបណ្តេញពួកយើងចេញចាកវិហាររបស់សង្ឃ។ ភិក្ខុទាំងឡាយណាមានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុទាំងឡាយនោះ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកឆព្វគ្គិយភិក្ខុមិនសមបី
ID: 636786875512033121
ទៅកាន់ទំព័រ៖