ព្រះត្រៃបិដក ភាគ ០៤

សិក្ខាបទ​ទី៧​


 [​៦៩​]​ ​សម័យ​នោះ​ឯង​ ​ព្រះ​សព្វញ្ញូ​ពុទ្ធ​ដ៏​មានជោគ​ ​កាល​គង់នៅ​វត្ត​ជេតវន​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ទៀប​ក្រុង​សាវត្ថី​។​ ​សម័យ​នោះ​ឯង​ ​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​ទាំងឡាយ​ ​បបួល​ភិក្ខុនី​ដើរទៅ​កាន់​ផ្លូវ​ឆ្ងាយ​មួយ​ជាមួយគ្នា​។​ ​មនុស្ស​ទាំងឡាយ​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​យើង​ទាំងឡាយ​មាន​ប្តី​ប្រពន្ធ​ ​ដើរទៅ​យ៉ាងណា​ ​សមណៈ​ទាំងឡាយ​នេះ​ ​ជា​កូនចៅ​ព្រះពុទ្ធ​ ​ជា​សក្យ​បុត្រ​ ​ដើរទៅ​មួយអន្លើដោយ​ភិក្ខុនី​ទាំងឡាយ​ ​យ៉ាងនោះ​ឯង​។​ ​ភិក្ខុ​ទាំងឡាយ​បានឮ​ពាក្យ​មនុស្ស​ទាំងឡាយ​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ហើយ​។​ ​ភិក្ខុ​ទាំងឡាយ​ណា​មាន​សេចក្តី​ប្រាថ្នា​តិច​។​បេ​។​ ​ភិក្ខុ​ទាំងឡាយ​នោះ​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​មិនសមបីបើ​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​ទាំងឡាយ​ ​បបួល​ភិក្ខុនី​ដើរទៅ​កាន់​ផ្លូវ​ឆ្ងាយ​មួយ​ជាមួយគ្នា​ទេ​។​បេ​។​ ​ព្រះអង្គ​ត្រាស់​សួរ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឮ​ថា​អ្នក​ទាំងឡាយ​ ​បបួល​ភិក្ខុនី​ដើរទៅ​កាន់​ផ្លូវ​ឆ្ងាយ​មួយ​ជាមួយគ្នា​ ​ពិតមែន​ឬ​។​ ​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​ទាំងឡាយ​ក្រាបទូល​ថា​ ​បពិត្រ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ការនោះ​ពិតមែន​។​ ​ព្រះពុទ្ធ​ជា​ម្ចាស់​ដ៏​មានជោគ​ ​ទ្រង់​តិះដៀល​ថា​ ​ម្នាល​មោឃបុរស​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​មិន​គួរ​នឹង​បបួល​ភិក្ខុនី
ថយ | ទំព័រទី ៦៣ | បន្ទាប់
ID: 636786899130774036
ទៅកាន់ទំព័រ៖