ព្រះត្រៃបិដក ភាគ ០៤

ដើរទៅ​កាន់​ផ្លូវ​ឆ្ងាយ​មួយ​ជាមួយគ្នា​ទេ​ ​ម្នាល​មោឃបុរស​ទាំងឡាយ​ ​ការ​នេះ​ ​មិនមែន​នាំឲ្យ​ជ្រះថ្លា​ដល់​ជន​ដែល​មិនទាន់​ជ្រះថ្លា​ទេ​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ត្រូវ​សំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា​ ​ភិក្ខុ​ណាមួយ​ ​បបួល​ភិក្ខុនី​ដើរទៅ​កាន់​ផ្លូវ​ឆ្ងាយ​មួយ​ជាមួយគ្នា​ ​ដោយហោចទៅ​ ​សូម្បី​កាន់​ទី​ជា​លង្វែក​នៃ​ស្រុក១​ ​(​ភិក្ខុ​នោះ​)​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​សិក្ខាបទ​នេះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​បញ្ញត្ត​ហើយ​ដល់​ភិក្ខុ​ទាំងឡាយ​យ៉ាងនេះ​។​ ​
 [​៧០​]​ ​សម័យ​នោះ​ឯង​ ​ភិក្ខុ​ ​និង​ភិក្ខុនី​ទាំងឡាយ​ច្រើន​រូប​ ​ដើរទៅ​កាន់​ផ្លូវ​ឆ្ងាយ​អំពី​ក្រុង​សាកេ​ត​ ​ទៅកាន់​ក្រុង​សាវត្ថី​។​ ​កាលនោះ​ ​ភិក្ខុនី​ទាំងឡាយ​នោះ​ ​ឃើញ​ពួក​ភិក្ខុ​នោះ​ហើយ​ ​បាន​ពោល​ពាក្យ​នេះ​ថា​ ​យើង​ទាំងឡាយ​នឹង​ទៅជាមួយ​នឹង​លោកម្ចាស់​ទាំងឡាយ​។​ ​ភិក្ខុ​ទាំងនោះ​ឆ្លើយ​ថា​ ​ម្នាលនាង​ ​ការដែល​ភិក្ខុ​បបួល​ភិក្ខុនី​ដើរទៅ​កាន់​ផ្លូវ​ឆ្ងាយ​មួយ​ជាមួយគ្នា​ ​មិន​គួរ​ទេ​ ​នាង​ទាំងឡាយ​ទៅ​មុន​ឬ​ ​ៗ​យើង​ទាំងឡាយ​នឹង​ទៅ​មុន​។​ ​ភិក្ខុនី​ទាំងនោះ​ឆ្លើយ​ថា​ ​បពិត្រ​លោក​ដ៏​ចំរើន​ ​លោកម្ចាស់​ទាំងឡាយ​ជា​បុរស​ដ៏​ប្រសើរ​ ​គួរតែ​លោកម្ចាស់​ទាំងឡាយ​និមន្ត​ទៅ​មុន​។​ ​កាល​ភិក្ខុនី​ទាំងនោះ​ដើរទៅ​ជា​ខាងក្រោយ​នៃ​ភិក្ខុ​ទាំងឡាយ​ដល់​ពាក់កណ្តាល​ផ្លូវ​ ​ចោរ​ទាំងឡាយ​ក៏​ដណ្តើម​យក​ ​(​បាត្រ​ ​និង​ចីវរ​)​ ​ផង​ ​
ថយ | ទំព័រទី ៦៤ | បន្ទាប់
ID: 636786899494274827
ទៅកាន់ទំព័រ៖