ព្រះត្រៃបិដក ភាគ ០៤

ប្រ​ទុ​ស្ត​ផង​ ​(​កំហែង​ធ្វើ​សេវនកិច្ច​)​ ​ក្នុង​កាលនោះ​ឯង​។​ ​ទើប​ភិក្ខុនី​ទាំងនោះ​ទៅដល់​ក្រុង​សាវត្ថី​ ​ក៏​ប្រាប់​សេចក្តី​នុ៎ះ​ដល់​ពួក​ភិក្ខុនី​។​ ​ពួក​ភិក្ខុនី​ប្រាប់​សេចក្តី​នុ៎ះ​ដល់​ពួក​ភិក្ខុ​។​ ​ពួក​ភិក្ខុ​ក្រាបទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រោះ​និទាន​នេះ​ ​ដំណើរ​នេះ​ ​ទើប​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ជា​ម្ចាស់​ ​ទ្រង់​ធ្វើ​ធម្មី​កថា​ ​ហៅ​ភិក្ខុ​ទាំងឡាយ​មក​ ​ហើយ​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​អ្នក​ទាំងឡាយ​បបួល​ភិក្ខុនី​ដើរទៅ​កាន់​ផ្លូវ​ឆ្ងាយ​ជាមួយគ្នា​ ​ក្នុង​ផ្លូវ​ដែល​គួរ​នឹង​ទៅ​ ​ដោយមាន​គ្នីគ្នា​ជាពួក​ដែលគេ​សន្មត​ថា​ ​ប្រកបដោយ​សេចក្តី​រង្កៀស​ ​ប្រកបដោយ​ភ័យ​ចំពោះមុខ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​គប្បី​សំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា​ ​ភិក្ខុ​ណាមួយ​បបួល​ភិក្ខុនី​ដើរទៅ​កាន់​ផ្លូវ​ឆ្ងាយ​មួយ​ជាមួយគ្នា​ ​ដោយហោចទៅ​ ​សូម្បី​ទៅកាន់​ទី​ជា​លង្វែក​នៃ​ស្រុក១​ ​ភិក្ខុ​នោះ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​ ​វៀរលែងតែ​មាន​សម័យ​។​ ​ឯស​ម័យ​ក្នុង​សិក្ខាបទ​នោះ​គឺ​ ​ផ្លូវ​ដែល​គួរ​នឹង​ទៅ​ដោយមាន​គ្នីគ្នា​ជាពួក១​ ​ដែលគេ​សន្មត​ថា​ប្រកបដោយ​សេចក្តី​រង្កៀស១​ ​ដែល​ប្រកបដោយ​ភ័យ​ចំពោះមុខ១​ ​នេះ​ជាស​ម័យ​ក្នុង​សិក្ខាបទ​នោះ​។​
 [​៧១​]​ ​ត្រង់​ពាក្យ​ថា​ ​ភិក្ខុ​ណាមួយ​ ​មាន​សេចក្តី​ដូចគ្នានឹង​សិក្ខាបទ​ទី១នៃ​បារាជិក​កណ្ឌ​។​ ​ដែល​ហៅថា​ភិក្ខុនី​ ​គឺ​ស្ត្រី​ដែល​បាន​ឧបសម្បទា​
ថយ | ទំព័រទី ៦៥ | បន្ទាប់
ID: 636786899821463541
ទៅកាន់ទំព័រ៖