ព្រះត្រៃបិដក ភាគ ០៤
ប្លន់មនុស្សក៏ប្រាកដ វាយដំមនុស្សក៏ប្រាកដ។ ភិក្ខុដើរទៅកាន់ផ្លូវដែលប្រកបដោយភ័យចំពោះមុខ ហើយ ឃើញផ្លូវមិនប្រកបដោយភ័យចំពោះមុខវិញ ត្រូវបញ្ជូនភិក្ខុនីទៅ ដោយពាក្យថា ម្នាលនាងទាំងឡាយ នាងទាំងឡាយចូរទៅចុះ។
[៧២] ភិក្ខុបបួលគ្នាហើយ សំគាល់ថាបបួលមែន ដើរទៅកាន់ផ្លូវឆ្ងាយមួយ ដោយហោចទៅ សូម្បីទៅកាន់ទីជាលង្វែកនៃស្រុក១ ត្រូវអាបត្តិបាចិត្តិយ វៀរលែងតែមានសម័យ។ ភិក្ខុសង្ស័យក្នុងការដែលបានបបួលគ្នា ហើយដើរទៅកាន់ផ្លូវឆ្ងាយមួយ ដោយហោចទៅ សូម្បីទៅកាន់ទីជាចន្លោះនៃស្រុក១ ត្រូវអាបត្តិបាចិត្តិយ វៀរលែងតែមានសម័យ។ ភិក្ខុបបួលគ្នា ហើយសំគាល់ថាមិនបានបបួល ដើរទៅកាន់ផ្លូវឆ្ងាយមួយ ដោយហោចទៅ សូម្បីទៅកាន់ទីជាចន្លោះនៃស្រុក១ ត្រូវអាបត្តិបាចិត្តិយ វៀរលែងតែមានសម័យ។ ភិក្ខុបបួល តែភិក្ខុនីមិនបបួល (ភិក្ខុនោះ) ត្រូវអាបត្តិទុក្កដ។ ភិក្ខុមិនបានបបួលគ្នា ហើយសំគាល់ថាបានបបួល ត្រូវអាបត្តិទុក្កដ។ ភិក្ខុសង្ស័យក្នុងការដែលមិនបានបបួល ត្រូវអាបត្តិទុក្កដ។ ភិក្ខុសំគាល់ថា មិនបានបបួលក្នុងការដែលមិនបានបបួល មិនត្រូវអាបត្តិឡើយ។
ID: 636786900566916179
ទៅកាន់ទំព័រ៖