ព្រះត្រៃបិដក ភាគ ០៤

សិក្ខាបទ​ទី៨​


 [​៧៤​]​ ​សម័យ​នោះ​ ​ព្រះពុទ្ធ​ដ៏​មាន​ព្រះ​ភាគ​ ​កាល​គង់នៅ​វត្ត​ជេតវន​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ទៀប​ក្រុង​សាវត្ថី​។​ ​សម័យ​នោះ​ឯង​ ​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​ទាំងឡាយ​បបួល​ពួក​ភិក្ខុនី​ឡើងជិះ​ទូក១ជាមួយគ្នា​។​ ​មនុស្ស​ទាំងឡាយ​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​យើង​ទាំងឡាយ​មាន​ប្តី​ប្រពន្ធ​ ​ជិះ​លេង​លើ​ទូក១យ៉ាងណា​ ​សមណៈ​ទាំងឡាយ​នេះ​ជា​កូនចៅ​ព្រះពុទ្ធ​ ​ជា​សក្យ​បុត្រ​ ​បបួល​ពួក​ភិក្ខុនី​ជិះ​លេង​លើ​ទូក១ជាមួយគ្នា​ ​យ៉ាងនោះ​ឯង​។​ ​ភិក្ខុ​ទាំងឡាយ​បានឮ​មនុស្ស​ទាំងឡាយ​នោះ​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ហើយ​។​ ​ភិក្ខុ​ទាំងឡាយ​ណា​មាន​សេចក្តី​ប្រាថ្នា​តិច​។​បេ​។​ ​ភិក្ខុ​ទាំងឡាយ​នោះ​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​ទាំងឡាយ​មិន​គួរបើ​នឹង​ ​បបួល​ពួក​ភិក្ខុនី​ឡើងជិះ​ទូក១ជាមួយគ្នា​ទេ​។​ ​ទើប​ភិក្ខុ​ទាំងឡាយ​នោះ​ ​ក្រាបទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ជា​ម្ចាស់​ ​ទ្រង់​សួរ​ចំពោះ​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​ទាំងឡាយ​ក្នុង​ពេលនោះ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឮ​ថា​អ្នក​ទាំងឡាយ​បបួល​ភិក្ខុនី​ឡើងជិះ​ទូក​
ថយ | ទំព័រទី ៦៩ | បន្ទាប់
ID: 636786901206652769
ទៅកាន់ទំព័រ៖