ព្រះត្រៃបិដក ភាគ ០៤
ទៅបណ្តោយទឹកក្តី ត្រូវអាបត្តិបាចិត្តិយ វៀរលែងតែឆ្លងទទឹង។ ការដែលបានបបួលគ្នា ភិក្ខុសំគាល់ថាមិនបានបបួលគ្នា ហើយឡើងជិះទូកជាមួយគ្នា ទៅច្រាសទឹកក្តី ទៅបណ្តោយទឹកក្តី ត្រូវអាបត្តិបាចិត្តិយ វៀរលែងតែឆ្លងទទឹង។ ភិក្ខុបបួល ភិក្ខុនីមិនបានបបួល ត្រូវអាបត្តិទុក្កដ។ មិនបានបបួលគ្នាទេ តែភិក្ខុសំគាល់ថាបានបបួលគ្នាហើយ ត្រូវអាបត្តិទុក្កដ។ មិនបានបបួលគ្នាទេ តែភិក្ខុមានសេចក្តីសង្ស័យ ត្រូវអាបត្តិទុក្កដ។ មិនបានបបួលគ្នាទេ ភិក្ខុសំគាល់ថា មិនបានបបួលគ្នាមែន មិនត្រូវអាបត្តិ។
[៧៨] អាបត្តិមិនមានដល់ភិក្ខុដែលឆ្លងទទឹង ដល់ភិក្ខុដែលមិនបានបបួលភិក្ខុនីហើយឡើងជិះទូក ដល់ភិក្ខុដែលមិនបានបបួលភិក្ខុនី តែភិក្ខុនីបបួល ដល់ភិក្ខុដែលឡើងជិះទូកជាមួយនឹងភិក្ខុនីដោយខុសសង្កេតគ្នា ដល់ភិក្ខុដែលមានសេចក្តីអន្តរាយ ដល់ភិក្ខុឆ្កួត ដល់ភិក្ខុជាខាងដើមបញ្ញត្តិ។
សិក្ខាបទទី៨ ចប់។
ID: 636786902876598285
ទៅកាន់ទំព័រ៖