ព្រះត្រៃបិដក ភាគ ០៤
សិក្ខាបទទី៩
[៧៩] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ កាលគង់នៅវត្តវេឡុវន ជាកលន្ទកនិវាបស្ថាន ទៀបក្រុងរាជគ្រឹះ។ សម័យនោះឯង ភិក្ខុនីឈ្មោះថុល្លនន្ទា ជាជីតុនរបស់ត្រកូល១ ជាភិក្ខុនីប្រកបដោយនិច្ចភត្ត។ ចំណែកគហបតីនោះ ក៏បាននិមន្តពួកភិក្ខុជាថេរៈទៅផង។ គ្រានោះឯង ភិក្ខុនីឈ្មោះថុល្លនន្ទាស្លៀកស្បង់ ប្រដាប់ដោយបាត្រនិងចីវរក្នុងវេលាព្រឹក ហើយចូលទៅកាន់ត្រកូលនោះ លុះចូលទៅដល់ហើយ បាននិយាយពាក្យនេះនឹងគហបតីនោះថា ម្នាលគហបតី ខាទនីយភោជនីយាហារមានប្រមាណច្រើននេះ គេចាត់ចែងដើម្បីអ្វី។ គហបតីឆ្លើយថា បពិត្រលោកម្ចាស់ ខ្ញុំបាននិមន្តព្រះថេរៈទាំងឡាយមកឆាន់។ ភិក្ខុនីឈ្មោះថុល្លនន្ទាសួរថា ម្នាលគហបតី ព្រះថេរៈទាំងនោះ គឺព្រះថេរៈណាខ្លះ។ គហបតីឆ្លើយថា ព្រះសារីបុត្តជាម្ចាស់ ព្រះមោគ្គល្លានជាម្ចាស់ ព្រះមហាកច្ចានៈជាម្ចាស់ ព្រះមហាកោដ្ឋិតៈជាម្ចាស់ ព្រះមហាកប្បិនជាម្ចាស់ ព្រះមហាចុន្ទជាម្ចាស់ ព្រះអនុរុទ្ធជាម្ចាស់ ព្រះរេវត្តជាម្ចាស់ ព្រះឧបាលិជាម្ចាស់ ព្រះអានន្ទជាម្ចាស់ ព្រះរាហុលជាម្ចាស់។ ភិក្ខុនីឈ្មោះថុល្លនន្ទាឆ្លើយថា ម្នាលគហបតី កាលព្រះថេរៈមហានាគដ៏ប្រសើរមាននៅទេតើ
ID: 636786903320913698
ទៅកាន់ទំព័រ៖