ព្រះត្រៃបិដក ភាគ ០៤

ភិក្ខុ​សំគាល់​ភោជន​ដែល​ភិក្ខុនី​មិនបាន​ចាត់ចែង​ថា​ ​បាន​ចាត់ចែង​ទៅវិញ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ភិក្ខុ​សង្ស័យ​ក្នុង​ភោជន​ដែល​ភិក្ខុនី​មិនបាន​ចាត់ចែង​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ភិក្ខុ​សំគាល់​ភោជន​ដែល​ភិក្ខុនី​មិនបាន​ចាត់ចែង​ថា​ ​មិនបាន​ចាត់ចែង​ ​មិន​ត្រូវអាបត្តិ​។​
 [​៨៣​]​ ​អាបត្តិ​មិន​មានដល់​ភិក្ខុ​ដែល​ឆាន់​ភោជន​ដែល​គ្រហស្ថ​ប្រារព្ធ​ឡើងជា​មុន​ ​ដល់​ភិក្ខុ​ដែល​ឆាន់​ភោជន​ដែល​សិក្ខមានា​ចាត់ចែង​ ​ដល់​ភិក្ខុ​ដែល​ឆាន់​ភោជន​ដែល​សាមណេរី​ចាត់ចែង​ ​អាបត្តិ​មិន​មានដល់​ភិក្ខុ​ដែល​ឆាន់​ភោជន​ទាំងពួង​ក្រៅពី​ភោជន៥យ៉ាង​ ​ដល់​ភិក្ខុ​ឆ្កួត​ ​ដល់​ភិក្ខុ​ជា​ខាងដើម​បញ្ញត្តិ​។​

​សិក្ខាបទ​ទី៩​ ​ចប់​។​

ថយ | ទំព័រទី ៧៩ | បន្ទាប់
ID: 636786905063053343
ទៅកាន់ទំព័រ៖