ព្រះត្រៃបិដក ភាគ ០៤
សិក្ខាបទទី១០
[៨៤] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ កាលគង់នៅវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ សម័យនោះឯង ស្រ្តីជាគូពីដើមរបស់ឧទាយិដ៏មានអាយុ បួសក្នុងសំណាក់ភិក្ខុនីទាំងឡាយ។ ភិក្ខុនីនោះតែងមកក្នុងសំណាក់ឧទាយិដ៏មានអាយុរឿយៗ។ ចំណែកខាងឧទាយិដ៏មានអាយុ តែងទៅក្នុងសំណាក់ភិក្ខុនីនោះរឿយៗ។ គ្រានោះ ឧទាយិដ៏មានអាយុម្នាក់ឯង អង្គុយក្នុងទីស្ងាត់ជាមួយនឹងភិក្ខុនីនោះតែម្នាក់ឯង។ ភិក្ខុទាំងឡាយណាមានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុទាំងឡាយនោះពោលទោស តិះដៀល បន្តុះបង្អាប់ថា ចុះហេតុអ្វី បានជាឧទាយិដ៏មានអាយុម្នាក់ឯងសម្រេចការអង្គុយក្នុងទីស្ងាត់ជាមួយនឹងភិក្ខុនីតែម្នាក់ឯង។បេ។ ព្រះអង្គត្រាស់សួរថា ម្នាលឧទាយិភិក្ខុ ឮថាអ្នកឯងតែម្នាក់ឯង សម្រេចការអង្គុយក្នុងទីស្ងាត់ជាមួយនឹងភិក្ខុនីម្នាក់ឯង ពិតមែនឬ។ ឧទាយិភិក្ខុក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ
ID: 636786905413363379
ទៅកាន់ទំព័រ៖