ព្រះត្រៃបិដក ភាគ ០៤
នាំគ្នាឆាន់នូវអាវសថបិណ្ឌបាត (គឺបិណ្ឌបាតក្នុងផ្ទះសំណាក់ ឬរោងទាននោះ)។ តិរ្ថីយទាំងឡាយក៏ចៀសចេញទៅ។ មនុស្សទាំងឡាយពោលទោស តិះដៀល បន្តុះបង្អាប់ថា សមណៈទាំងឡាយជាកូនចៅព្រះពុទ្ធជាសក្យបុត្រ មិនគួរនឹងនៅត្រាំត្រែងឆាន់អាវសថបិណ្ឌបាត អាវសថបិណ្ឌបាត មិនមែនជនតាក់តែងដើម្បីតែពួកសមណៈនេះទេ អាវសថបិណ្ឌបាត ជនតាក់តែងដើម្បីជនទាំងឡាយទាំងពួងរាល់គ្នា។ ភិក្ខុទាំងឡាយបានឮមនុស្សទាំងឡាយនោះពោលទោស តិះដៀល បន្តុះបង្អាប់ (ដូច្នោះ)ហើយ។ ភិក្ខុទាំងឡាយណាមានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុទាំងឡាយនោះ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ឆព្វគ្គិយភិក្ខុទាំងឡាយ មិនគួរនឹងនៅត្រាំត្រែងឆាន់អាវសថបិណ្ឌបាតសោះ។បេ។ ព្រះអង្គត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថាអ្នកទាំងឡាយនៅត្រាំត្រែងឆាន់អាវសថបិណ្ឌបាត ពិតមែនឬ។ ឆព្វគ្គិយភិក្ខុទាំងឡាយក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះពុទ្ធជាម្ចាស់ដ៏មានព្រះភាគ ទ្រង់តិះដៀលថា ម្នាលមោឃបុរសទាំងឡាយ អ្នកទាំងឡាយមិនគួរនឹងនៅត្រាំត្រែងឆាន់អាវសថបិណ្ឌបាតទេ ម្នាលមោឃបុរសទាំងឡាយ ការនេះមិនមែននាំឲ្យជ្រះថ្លាដល់ពួកជនដែលមិនទាន់ជ្រះថ្លា និងមិននាំជនដែលជ្រះថ្លាហើយ ឲ្យរឹងរឹតតែជ្រះថ្លាតទៅទៀតទេ។បេ។ ម្នាលភិក្ខុទាំងឡាយ
ID: 636786907538054905
ទៅកាន់ទំព័រ៖