ព្រះត្រៃបិដក ភាគ ០៤

វិហារ​របស់​សង្ឃ​ ​ភិក្ខុ​សំគាល់​ថា​ជា​របស់​បុគ្គល​ទៅវិញ​ ​ហើយ​មានចិត្ត​ក្រោធ​ខឹង​ ​ទង់ទាញ​ឯង​ក្តី​ ​ប្រើ​គេ​ឲ្យ​ទង់ទាញ​ក្តី​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​ភិក្ខុ​ទង់ទាញ​ឯង​ក្តី​ ​ប្រើ​គេ​ឲ្យ​ទង់ទាញ​ក្តី​ ​នូវ​បរិក្ខារ​របស់​ភិក្ខុ​នោះ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ភិក្ខុ​ទង់ទាញ​ឯង​ក្តី​ ​ប្រើ​គេ​ឲ្យ​ទង់ទាញ​ក្តី​ ​នូវ​ភិក្ខុ​ឲ្យ​ចាក​ឧបចារ​នៃ​វិហារ​ក្តី​ ​ចាក​ឧបដ្ឋានសាលា​ក្តី​ ​ចាក​មណ្ឌប​ក្តី​ ​ចាក​ម្លប់ឈើ​ក្តី​ ​ចាកទី​វាល​ក្តី​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ភិក្ខុ​ទង់ទាញ​ឯង​ក្តី​ ​ប្រើ​គេ​ឲ្យ​ទង់ទាញ​ក្តី​ ​នូវ​បរិក្ខារ​នៃ​ភិក្ខុ​នោះ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ភិក្ខុ​ទង់ទាញ​ឯង​ក្តី​ ​ប្រើ​គេ​ឲ្យ​ទង់ទាញ​ក្តី​ ​នូវ​អនុបសម្បន្ន​ឲ្យ​ចាក​វិហារ​ក្តី​ ​ចាក​ឧបចារ​នៃ​វិហារ​ក្តី​ ​ចាក​ឧបដ្ឋានសាលា​ក្តី​ ​ចាក​មណ្ឌប​ក្តី​ ​ចាក​ម្លប់ឈើ​ក្តី​ ​ចាកទី​វាល​ក្តី​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ភិក្ខុ​ទង់ទាញ​ឯង​ក្តី​ ​ប្រើ​គេ​ឲ្យ​ទង់ទាញ​ក្តី​ ​នូវ​បរិក្ខារ​របស់​អនុបសម្បន្ន​នោះ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​វិហារ​របស់​បុគ្គល​ ​ភិក្ខុ​សំគាល់​ថា​ជា​របស់​សង្ឃ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​វិហារ​របស់​បុគ្គល​ ​ភិក្ខុ​មាន​សេចក្តី​សង្ស័យ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​វិហារ​របស់​បុគ្គល​ ​ភិក្ខុ​សំគាល់​ថា​ជា​របស់​បុគ្គល​ ​ត្រូវអាបត្តិ​ទុក្កដ​ ​ព្រោះ​វិហារ​ជា​របស់​បុគ្គល​នៃ​ភិក្ខុ​ដទៃ​ ​គឺ​វិហារ​របស់​គេ​ ​ភិក្ខុ​មិន​ត្រូវអាបត្តិ​ ​ព្រោះ​វិហារ​ជា​របស់​បុគ្គល​នៃ​ខ្លួន​ ​គឺ​វិហារ​របស់​ខ្លួនឯង​។​
ថយ | ទំព័រទី ៩ | បន្ទាប់
ID: 636786876730192796
ទៅកាន់ទំព័រ៖