ព្រះត្រៃបិដក ភាគ ០៤

ទេវទត្ត​ក្រាបទូល​ថា​ ​បពិត្រ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ពិតមែន​។​ ​ព្រះពុទ្ធ​ជា​ម្ចាស់​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​តិះដៀល​ថា​ ​ម្នាល​មោឃបុរស​ ​អ្នកឯង​ព្រមទាំង​បរិសទ្យ​ ​មិន​គួរ​នឹង​ដើរ​សូ​មរឿយៗ​ក្នុង​ត្រកូល​ទាំងឡាយ​ ​ហើយ​ឆាន់​ទេ​ ​ម្នាល​មោឃបុរស​ ​ការ​នេះ​មិនមែន​នាំឲ្យ​ជ្រះថ្លា​ដល់​ពួក​ជន​ដែល​មិនទាន់​ជ្រះថ្លា​ ​និង​មិន​នាំ​ជន​ទាំងឡាយ​ដែល​ជ្រះថ្លា​ហើយ​ ​ឲ្យ​រឹងរឹតតែ​ជ្រះថ្លា​ក្រៃលែង​ទេ​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​គប្បី​សំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា​ ​ភិក្ខុ​ឆាន់​គណ​ភោជន​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​សិក្ខាបទ​នេះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​បាន​បញ្ញត្ត​ហើយ​ដល់​ភិក្ខុ​ទាំងឡាយ​យ៉ាងនេះ​។​ ​
 [​៩៤​]​ ​សម័យ​នោះ​ឯង​ ​មនុស្ស​ទាំងឡាយ​និមន្ត​ពួក​ភិក្ខុ​ដែល​មាន​ជម្ងឺ​ដោយ​ភត្ត​។​ ​ពួក​ភិក្ខុ​សង្ស័យ​ ​មិន​ទទួល​ ​ដោយ​គិតថា​ ​គណ​ភោជន​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​ហាម​ហើយ​។​ ​ទើប​ពួក​ភិក្ខុ​ ​ក្រាបទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រោះ​និទាន​នេះ​ ​ដំណើរ​នេះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ជា​ម្ចាស់​ ​ទ្រង់​ធ្វើ​ធម្មី​កថា​ ​ហៅ​ភិក្ខុ​ទាំងឡាយ​មក​ក្នុង​ពេលនោះ​ ​ហើយ​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​ភិក្ខុ​មាន​ជម្ងឺ​ឆាន់​គណ​ភោជន​បាន​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​គប្បី​សំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា​ ​ភិក្ខុ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​ ​ព្រោះ​ឆាន់​គណ​ភោជន
ថយ | ទំព័រទី ៩០ | បន្ទាប់
ID: 636786909958723359
ទៅកាន់ទំព័រ៖