ព្រះត្រៃបិដក ភាគ ០៤

 [​៩៦​]​ ​សម័យ​នោះ​ឯង​ ​មនុស្ស​ទាំងឡាយ​ ​និមន្ត​ពួក​ភិក្ខុ​ដែល​ជា​អ្នកធ្វើ​ចីវរ​ ​ដោយ​ចង្ហាន់​។​ ​ភិក្ខុ​ទាំងឡាយ​សង្ស័យ​ ​មិន​ទទួល​ដោយ​គិតថា​ ​គណ​ភោជន​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​ហាម​ហើយ​។​ ​ភិក្ខុ​ទាំងឡាយ​ក្រាបទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះអង្គ​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​ភិក្ខុ​ឆាន់​គណ​ភោជន​បាន​ក្នុង​សម័យ​ដែល​ធ្វើ​ចីវរ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​គប្បី​សំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា​ ​ភិក្ខុ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​ ​ព្រោះ​ឆាន់​គណ​ភោជន​ ​វៀរលែងតែ​មាន​សម័យ​។​ ​ឯស​ម័យ​ក្នុង​សិក្ខាបទ​នោះ​គឺ​ ​សម័យ​ដែល​មាន​ជម្ងឺ១​ ​សម័យ​ដែលគេ​ប្រគេន​ចីវរ១​ ​សម័យ​ដែល​ធ្វើ​ចីវរ១​ ​នេះ​ជាស​ម័យ​ក្នុង​សិក្ខាបទ​នោះ​។​ ​សិក្ខាបទ​នេះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​បាន​បញ្ញត្ត​ហើយ​ដល់​ភិក្ខុ​ទាំងឡាយ​យ៉ាងនេះ​។​
 [​៩៧​]​ ​សម័យ​នោះ​ឯង​ ​ភិក្ខុ​ទាំងឡាយ​ទៅកាន់​ផ្លូវ​ឆ្ងាយ​ ​មួយអន្លើដោយ​មនុស្ស​ទាំងឡាយ​។​ ​ឯ​ភិក្ខុ​ទាំងនោះ​ ​និយាយ​ពាក្យ​នេះ​នឹង​មនុស្ស​ទាំងនោះ​ថា​ ​ម្នាល​អាវុសោ​ ​អ្នក​ទាំងឡាយ​ចូរ​បង្អង់​ចាំ១រំពេច​ ​យើង​ទាំងឡាយ​នឹង​ត្រាច់​ទៅ​ដើម្បី​បិណ្ឌបាត​។​ ​មនុស្ស​ទាំងឡាយ​នោះ​ ​និយាយ​យ៉ាងនេះ​ថា​ ​បពិត្រ​លោក​ដ៏​ចំរើន​ ​សូម​លោកម្ចាស់​ទាំងឡាយ​និមន្ត​ឆាន់​ក្នុង​ទីនេះ​ចុះ​។​ ​ភិក្ខុ​ទាំងឡាយ​ ​សង្ស័យ​ ​មិន​ទទួល​ដោយ​គិតថា​ ​
ថយ | ទំព័រទី ៩២ | បន្ទាប់
ID: 636786910676994442
ទៅកាន់ទំព័រ៖