ព្រះត្រៃបិដក ភាគ ០៤
ភិក្ខុទាំងឡាយក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុឆាន់គណភោជន ក្នុងសម័យឡើងជិះទូកបាន ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុត្រូវអាបត្តិបាចិត្តិយ ព្រោះឆាន់គណភោជន វៀរលែងតែមានសម័យ។ ឯសម័យក្នុងសិក្ខាបទនោះគឺ សម័យដែលមានជម្ងឺ១ សម័យដែលគេប្រគេនចីវរ១ សម័យដែលធ្វើចីវរ១ សម័យដែលទៅកាន់ផ្លូវឆ្ងាយ១ សម័យដែលឡើងជិះទូក១ នេះជាសម័យក្នុងសិក្ខាបទនោះ។ សិក្ខាបទនេះ ព្រះដ៏មានព្រះភាគបានបញ្ញត្តហើយដល់ភិក្ខុទាំងឡាយយ៉ាងនេះ។
[៩៩] សម័យនោះឯង ភិក្ខុទាំងឡាយនៅចាំវស្សាក្នុងទិសទាំងឡាយ លុះចេញវស្សារួចហើយ ក៏នាំគ្នាមកឯក្រុងរាជគ្រឹះដើម្បីគាល់ព្រះដ៏មានព្រះភាគ។ ពួកមនុស្សឃើញភិក្ខុទាំងឡាយមកពីរជ្ជសីមា
(១) ផ្សេងៗគ្នា ហើយក៏និមន្តឆាន់។ ភិក្ខុទាំងឡាយ សង្ស័យ មិនទទួលដោយគិតថា គណភោជន ព្រះដ៏មានព្រះភាគទ្រង់ហាមហើយ។ ភិក្ខុទាំងឡាយក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យអ្នកទាំងឡាយឆាន់
(១) រាជអាណាចក្រដទៃ ប្រទេសដទៃ ដែនដទៃ។
ID: 636786911474900080
ទៅកាន់ទំព័រ៖