ព្រះត្រៃបិដក ភាគ ០៤
គណភោជន ក្នុងមហាសម័យបាន ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុត្រូវអាបត្តិបាចិត្តិយ ព្រោះឆាន់គណភោជន វៀរលែងតែមានសម័យ។ ឯសម័យក្នុងសិក្ខាបទនោះគឺ សម័យដែលមានជម្ងឺ១ សម័យដែលគេប្រគេនចីវរ១ សម័យដែលធ្វើនូវចីវរ១ សម័យដែលទៅកាន់ផ្លូវឆ្ងាយ១ សម័យដែលឡើងជិះទូក១ សម័យដែលមានភិក្ខុច្រើន១ នេះជាសម័យក្នុងសិក្ខាបទនោះ។ សិក្ខាបទនេះ ព្រះដ៏មានព្រះភាគបានបញ្ញត្តហើយដល់ភិក្ខុទាំងឡាយយ៉ាងនេះ។
[១០០] សម័យនោះឯង (មានបុរសម្នាក់) ត្រូវជាញាតិសាលោហិតរបស់ព្រះបាទមាគធសេនិយពិម្ពិសាររាជ បានបួសក្នុងសំណាក់អាជីវកទាំងឡាយ។ លំដាប់នោះ អាជីវកនោះចូលទៅគាល់ព្រះបាទមាគធសេនិយពិម្ពិសាររាជ ហើយបានទូលពាក្យនេះចំពោះព្រះបាទមាគធសេនិយពិម្ពិសាររាជថា បពិត្រមហារាជ អាត្មាប្រាថ្នាដើម្បីធ្វើនូវភត្តជារបៀបបាសណ្ឌសុទ្ធ
(១) ។ ព្រះបាទមាគធសេនិយពិម្ពិសាររាជត្រាស់ថា បពិត្រលោកដ៏ចំរើន បើលោកនិមន្តភិក្ខុសង្ឃមានព្រះពុទ្ធជាប្រធានឆាន់មុនសិន (ទើប) យើងត្រូវធ្វើយ៉ាងនេះ (បាន)។
(១) គឺរបៀបធ្វើភត្តរបស់មិច្ឆាទិដ្ឋិ ក្រៅពីព្រះពុទ្ធសាសនា។
ID: 636786912018881193
ទៅកាន់ទំព័រ៖