ព្រះត្រៃបិដក ភាគ ០៤
[៩] អាបត្តិមិនមានដល់ភិក្ខុដែលទង់ទាញឯង ឬប្រើគេឲ្យទង់ទាញនូវភិក្ខុអលជ្ជី ដល់ភិក្ខុដែលទង់ទាញឯង ឬប្រើគេឲ្យទង់ទាញនូវបរិក្ខាររបស់ភិក្ខុអលជ្ជីនោះ ដល់ភិក្ខុដែលទង់ទាញឯង ឬប្រើគេឲ្យទង់ទាញនូវភិក្ខុឆ្កួត ដល់ភិក្ខុដែលទង់ទាញឯង ឬប្រើគេឲ្យទង់ទាញនូវបរិក្ខាររបស់ភិក្ខុឆ្កួតនោះ ដល់ភិក្ខុដែលទង់ទាញឯង ឬប្រើគេឲ្យទង់ទាញនូវភិក្ខុជាអ្នកធ្វើនូវសេចក្តីបង្ករហេតុក្តី អ្នកធ្វើនូវសេចក្តីប្រកួតប្រកាន់ក្តី អ្នកធ្វើនូវសេចក្តីទាស់ទែងក្តី អ្នកធ្វើនូវពាក្យឡេះឡោះតាមតែរួចពីមាត់ក្តី
(១) អ្នកធ្វើនូវអធិករណ៍ក្នុងសង្ឃក្តី ដល់ភិក្ខុដែលទង់ទាញឯង ឬប្រើគេឲ្យទង់ទាញនូវបរិក្ខាររបស់ភិក្ខុនោះចេញ ដល់ភិក្ខុដែលទង់ទាញឯង ឬប្រើគេឲ្យទង់ទាញនូវអន្តេវាសិក ឬសទ្ធិវិហារិក ដែលប្រព្រឹត្តមិនត្រឹមត្រូវ ដល់ភិក្ខុដែលទង់ទាញឯង ឬប្រើគេឲ្យទង់ទាញនូវបរិក្ខាររបស់អន្តេវាសិក ឬសទ្ធិវិហារិកដែលប្រព្រឹត្តមិនត្រឹមត្រូវនោះ ដល់ភិក្ខុឆ្កួត ដល់ភិក្ខុដើមបញ្ញត្តិ។
សិក្ខាបទទី៧ ចប់។
(១) ពោលពាក្យជាតិរច្ឆានកថា ឬនិយាយសរសើរពីស្រីនិងប្រុសជាដើម។ ន័យអដ្ឋកថា។
ID: 636786877314696228
ទៅកាន់ទំព័រ៖