ព្រះត្រៃបិដក ភាគ ០៤
សិក្ខាបទទី៣
[១០៤] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ កាលគង់នៅកូដាគារសាលា ក្នុងមហាវន ក្បែរក្រុងវេសាលី។ សម័យនោះឯង ក្រុងវេសាលី គេបានចាត់ចែងភត្តដ៏ឧត្តមទាំងឡាយតាំងនៅជានិច្ច។ គ្រានោះ អ្នកធ្វើការម្នាក់ជាមនុស្សទាល់ក្រ មានសេចក្តីត្រិះរិះដូច្នេះថា មនុស្សទាំងឡាយនេះធ្វើភត្តដោយគោរព តាមទំនងយ៉ាងណា (ទំនង) នេះមិនមែនជាថោកទាបឡើយ បើដូច្នោះ មានតែអញត្រូវធ្វើភត្តនឹងគេដែរ។ ឯអ្នកធ្វើការងារដែលជាមនុស្សទាល់ក្រនោះ ចូលទៅរកបុរសឈ្មោះកិរបតិក លុះចូលទៅហើយ ក៏បាននិយាយពាក្យនេះនឹងបុរសឈ្មោះកិរបតិកនោះថា បពិត្រអយ្យបុត្រ ខ្ញុំប្រាថ្នាដើម្បីធ្វើភត្តដល់ភិក្ខុសង្ឃមានព្រះពុទ្ធជាប្រធាន សូមអ្នកឲ្យថ្លៃឈ្នួលមកខ្ញុំចុះ។ បុរសឈ្មោះកិរបតិកនោះឯង ក៏ជាមនុស្សមានសទ្ធាជ្រះថ្លាដែរ។ ឯបុរសឈ្មោះកិរបតិកនោះ បានឲ្យថ្លៃឈ្នួលច្រើនគ្រាន់បើដល់អ្នកធ្វើការងារដែលជាមនុស្សទាល់ក្រនោះ។ គ្រានោះ អ្នកធ្វើការងារដែលជាមនុស្សទាល់ក្រនោះចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយនៅ
ID: 636786913943971302
ទៅកាន់ទំព័រ៖