ព្រះត្រៃបិដក ភាគ ០៤

ឆាន់​តាំង​អំពី​ព្រឹក​ហើយ​ ​ហេតុ​នោះ​ ​បាន​ជា​យើង​ទាំងឡាយ​ទទួល​តែ​បន្តិច​ៗ​ម្នាក់​។​ ​លំដាប់នោះ​ ​អ្នកធ្វើការ​ងារ​ដ៏​កំសត់​នោះ​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​មិនសមបើ​លោក​ទាំងឡាយ​ដ៏​ចំរើន​ ​ខ្ញុំ​បាន​និមន្ត​ហើយ​ ​មិន​គួរ​នឹង​ឆាន់​ក្នុង​ទី​ដទៃ​សោះ​ ​ឬ​ខ្ញុំ​មិន​អាច​ដើម្បី​ប្រគេន​ឲ្យ​ឆាន់​ឆ្អែត​ទេ​ដឹង​។​ ​ភិក្ខុ​ទាំងឡាយ​ឮ​អ្នកធ្វើការ​ងារ​ដ៏​កំសត់​នោះ​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ ​(​ដូច្នោះ​)​ ​ហើយ​។​ ​ភិក្ខុ​ទាំងឡាយ​ណា​មាន​សេចក្តី​ប្រាថ្នា​តិច​។​បេ​។​ ​ភិក្ខុ​ទាំងឡាយ​នោះ​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​ពួក​ភិក្ខុ​ដែលគេ​បាន​និមន្ត​ក្នុង​ទី​ដទៃ​ហើយ​ ​មិន​គួរ​នឹង​ឆាន់​ក្នុង​ទី​ដទៃ​សោះ​។​បេ​។​ ​ព្រះអង្គ​ត្រាស់​សួរ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឮ​ថា​ពួក​ភិក្ខុ​ ​ជន​គេ​បាន​និមន្ត​ក្នុង​ទី​ដទៃ​ហើយ​ ​ត្រឡប់​ឆាន់​ក្នុង​ទី​ដទៃ​វិញ​ ​ពិតមែន​ឬ​។​ ​ពួក​ភិក្ខុ​ក្រាបទូល​ថា​ ​បពិត្រ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ពិតមែន​។​ ​ព្រះពុទ្ធ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​តិះដៀល​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មោឃបុរស​ទាំងនោះ​ ​គេ​បាន​និមន្ត​ក្នុង​ទី​ដទៃ​ហើយ​ ​មិន​គួរ​នឹង​ឆាន់​ក្នុង​ទី​ដទៃ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ការ​នេះ​នឹង​នាំឲ្យ​ជ្រះថ្លា​ដល់​ជន​ទាំងឡាយ​ដែល​មិនទាន់​ជ្រះថ្លា​ ​ឬ​នាំ​ជន​ទាំងឡាយ​ដែល​ជ្រះថ្លា​ហើយ​ ​ឲ្យ​រឹងរឹតតែ​ជ្រះថ្លា​ឡើង​ក៏ទេ​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​គប្បី​សំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា​ ​ភិក្ខុ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ
ថយ | ទំព័រទី ១០៣ | បន្ទាប់
ID: 636786934601172827
ទៅកាន់ទំព័រ៖