ព្រះត្រៃបិដក ភាគ ០៤

សម័យ​ដែល​ភិក្ខុ​មាន​ជម្ងឺ​ ​នេះ​ជាស​ម័យ​ក្នុង​សិក្ខាបទ​នោះ​។​ ​សិក្ខាបទ​នេះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​បាន​បញ្ញត្ត​ហើយ​ដល់​ភិក្ខុ​ទាំងឡាយ​យ៉ាងនេះ​។​
 [​១០៦​]​ ​សម័យ​នោះ​ឯង​ ​មនុស្ស​ទាំងឡាយ​តាក់តែង​ភត្ត​ព្រមទាំង​ចីវរ​ ​ក្នុង​សម័យ​នៃ​ចីវរ​ទាន​ ​ហើយ​និមន្ត​ភិក្ខុ​ទាំងឡាយ​ថា​ ​ពួក​យើង​នឹង​និមន្ត​លោកម្ចាស់​ទាំងឡាយ​ឆាន់​ ​រួច​(​នឹង​ប្រគេន​)​ចីវរ​ឲ្យ​ស្លៀកដណ្តប់​។​ ​ភិក្ខុ​ទាំងឡាយ​សង្ស័យ​ ​មិន​ទទួល​ដោយ​គិតថា​ ​បរម្បរ​ភោជន​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​ហាម​ហើយ​។​ ​ចីវរ​ក៏​កើតឡើង​ដល់​ភិក្ខុ​ដោយ​ស្តួចស្តើង​។​ ​ភិក្ខុ​ទាំងឡាយ​ក្រាបទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះអង្គ​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​ភិក្ខុ​ឆាន់​បរម្បរ​ភោជន​ក្នុង​សម័យ​នៃ​ចីវរ​ទាន​បាន​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​គប្បី​សំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា​ ​ភិក្ខុ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​ ​ព្រោះ​ឆាន់​បរម្បរ​ភោជន​ ​វៀរលែងតែ​មាន​សម័យ​។​ ​ឯស​ម័យ​ក្នុង​សិក្ខាបទ​នោះ​គឺ​ ​សម័យ​ដែល​ភិក្ខុ​មាន​ជម្ងឺ១​ ​សម័យ​នៃ​ចីវរ​ទាន១​ ​នេះ​ជាស​ម័យ​ក្នុង​សិក្ខាបទ​នោះ​។​ ​សិក្ខាបទ​នេះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​បាន​បញ្ញត្ត​ហើយ​ដល់​ភិក្ខុ​ទាំងឡាយ​យ៉ាងនេះ​។​
 [​១០៧​]​ ​សម័យ​នោះ​ឯង​ ​មនុស្ស​ទាំងឡាយ​ ​និមន្ត​ពួក​ភិក្ខុ​ជា​អ្នកធ្វើ​ចីវរ​ ​ឲ្យ​ឆាន់ចង្ហាន់​។​ ​ភិក្ខុ​ទាំងឡាយ​សង្ស័យ​ ​មិន​ទទួល​ដោយ​គិតថា​ ​
ថយ | ទំព័រទី ១០៥ | បន្ទាប់
ID: 636786936285119143
ទៅកាន់ទំព័រ៖