ព្រះត្រៃបិដក ភាគ ០៤
បរម្បរភោជន ព្រះដ៏មានព្រះភាគទ្រង់ហាមហើយ។ ភិក្ខុទាំងឡាយក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុឆាន់បរម្បរភោជនក្នុងសម័យជាទីធ្វើនូវចីវរបាន ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុត្រូវអាបត្តិបាចិត្តិយ ព្រោះឆាន់បរម្បរភោជន វៀរលែងតែមានសម័យ។ ឯសម័យក្នុងសិក្ខាបទនោះគឺ សម័យដែលភិក្ខុមានជម្ងឺ១ សម័យនៃចីវរទាន១ សម័យជាទីធ្វើនូវចីវរ១ នេះជាសម័យក្នុងសិក្ខាបទនោះ។ សិក្ខាបទនេះ ព្រះដ៏មានព្រះភាគបានបញ្ញត្តហើយដល់ភិក្ខុទាំងឡាយយ៉ាងនេះ។
[១០៨] គ្រានោះ ពេលបុព្វណ្ហសម័យ ព្រះដ៏មានព្រះភាគ ទ្រង់ស្លៀកស្បង់ ហើយប្រដាប់ដោយបាត្រនិងចីវរ មានព្រះអានន្ទដ៏មានអាយុជាបច្ឆាសមណៈ ព្រះអង្គទ្រង់យាងចូលទៅកាន់ត្រកូល១ លុះចូលទៅហើយ ក៏ទ្រង់គង់លើអាសនៈដែលគេតាក់តែងថ្វាយ។ ទើបមនុស្សទាំងឡាយនោះបានថ្វាយភោជនដល់ព្រះដ៏មានព្រះភាគផង ដល់ព្រះអានន្ទដ៏មានអាយុផង។ ព្រះអានន្ទដ៏មានអាយុសង្ស័យ មិនហ៊ានទទួល ។ ព្រះអង្គត្រាស់ថា ម្នាលអានន្ទ អ្នកទទួលចុះ។ ព្រះអានន្ទក្រាបទូលថា
ID: 636786936728694514
ទៅកាន់ទំព័រ៖