ព្រះត្រៃបិដក ភាគ ០៤

កឋិន​ទេ​ ​សម័យ​ចីវរ​ទាន​ ​មានតែ១ខែ​ ​គឺ​ខែ​ជាទីបំផុត​នៃ​វស្សានរដូវ​ ​បើ​ភិក្ខុ​បាន​ក្រាលកឋិន​ ​សម័យ​នៃ​ចីវរ​ទាន​ ​មាន៥ខែ​។​ ​ភិក្ខុ​ដឹង​ថាស​ម័យ​នៃ​ចីវរ​ទាន​ ​គប្បី​ឆាន់​(​បរម្បរ​ភោជន​បាន​)​។​ ​ដែល​ហៅថា​ ​សម័យ​ជាទី​ធ្វើ​នូវ​ចីវរ​ ​គឺ​កាលដែល​ភិក្ខុ​កំពុង​ធ្វើ​ចីវរ​។​ ​ភិក្ខុ​ដឹង​ថាស​ម័យ​ជាទី​ធ្វើ​នូវ​ចីវរ​ ​គប្បី​ឆាន់​(​បរម្បរ​ភោជន​បាន​)​។​ ​ភិក្ខុ​ទទួល​(​បរម្បរ​ភោជន​)​ដោយ​គិតថា​ ​អញ​នឹង​ឆាន់​ ​ត្រូវអាបត្តិ​ទុក្កដ​ ​វៀរលែងតែ​មាន​សម័យ​។​ ​ភិក្ខុ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​គ្រប់​ៗ​វារៈ​ដែល​លេប​។​
 [​១១០​]​ ​ភិក្ខុ​សំគាល់​ក្នុង​បរម្បរ​ភោជន​ថា​បរម្បរ​ភោជន​មែន​ ​ហើយ​ឆាន់​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​ ​វៀរលែងតែ​មាន​សម័យ​។​ ​ភិក្ខុ​មាន​សេចក្តី​សង្ស័យ​ក្នុង​បរម្បរ​ភោជន​ ​ហើយ​ឆាន់​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​ ​វៀរលែងតែ​មាន​សម័យ​។​ ​ភិក្ខុ​សំគាល់​ក្នុង​បរម្បរ​ភោជន​ថា​ ​មិន​មែ​នប​រម្បរ​ភោជន​ ​ហើយ​ឆាន់​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​ ​វៀរលែងតែ​មាន​សម័យ​។​ ​មិន​មែ​នប​រម្បរ​ភោជន​ ​ភិក្ខុ​សំគាល់​ថា​បរម្បរ​ភោជន​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​មិន​មែ​នប​រម្បរ​ភោជន​ ​ភិក្ខុ​មាន​សេចក្តី​សង្ស័យ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​មិន​មែ​នប​រម្បរ​ភោជន​ ​ភិក្ខុ​សំគាល់​ថា​ ​មិនមែន​ជា​បរម្បរ​ភោជន​ ​មិន​ត្រូវអាបត្តិ​ឡើយ​។​
ថយ | ទំព័រទី ១០៨ | បន្ទាប់
ID: 636786937473487114
ទៅកាន់ទំព័រ៖