ព្រះត្រៃបិដក ភាគ ០៤
សិក្ខាបទទី៨
[១០] សម័នោះ ព្រះពុទ្ធដ៏មានព្រះភាគ កាលគង់នៅវត្តជេតវន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ គ្រានោះឯង ភិក្ខុ២រូប ១រូបនៅថ្នាក់ខាងក្រោម ១រូបនៅថ្នាក់ខាងលើ ក្នុងវិហាររបស់សង្ឃ។ ភិក្ខុដែលនៅខាងលើ អង្គុយចុះដោយរហ័ស សង្កត់គ្រែដែលមានជើងគ្រាន់តែស៊កទុក (ដោយបណ្តោះអាសន្ន)។ ជើងគ្រែ (នោះ) ក៏របូតធ្លាក់ចុះមកទង្គិចក្បាលភិក្ខុអ្នកនៅខាងក្រោម។ ភិក្ខុនោះបានស្រែកសំឡេងឮប្លែក។ ភិក្ខុទាំងឡាយបានស្ទុះទៅសួរភិក្ខុនោះយ៉ាងនេះថា ម្នាលអាវុសោ ហេតុអ្វីក៏លោកស្រែក។ ភិក្ខុនោះបានប្រាប់សេចក្តីនុ៎ះដល់ភិក្ខុទាំងឡាយ។ ភិក្ខុទាំងឡាយណាជាអ្នកមានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុទាំងឡាយនោះ ពោលទោស តិះដៀល បន្តុះបង្អាប់ថា ភិក្ខុមិនសមបីនឹងមកអង្គុយចុះ ដោយរហ័សសង្កត់គ្រែដែលមានជើងគ្រាន់តែស៊កទុក (ដោយបណ្តោះអាសន្ន) លើថ្នាក់ក្នុងវិហាររបស់សង្ឃសោះ។ ទើបភិក្ខុទាំងឡាយនោះនាំគ្នាក្រាបទូលដំណើរនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ គ្រានោះ ព្រះដ៏មានព្រះភាគត្រាស់សួរភិក្ខុនោះថា ម្នាលភិក្ខុ ឮថាអ្នកឯង
ID: 636786877706578642
ទៅកាន់ទំព័រ៖