ព្រះត្រៃបិដក ភាគ ០៤

អង្គុយ​ចុះ​ដោយ​រហ័ស​សង្កត់​គ្រែ​ដែល​មាន​ជើង​គ្រាន់តែ​ស៊ក​ទុក​ ​(​ដោយ​បណ្តោះអាសន្ន​)​ ​លើ​ថ្នាក់​ក្នុង​វិហារ​របស់​សង្ឃ​ ​ពិតមែន​ឬ​។​ ​ភិក្ខុ​នោះ​ក្រាបទូល​ថា​ ​សូមទ្រង់មេត្តាប្រោស​ ​ពិតមែន​។​ ​ព្រះពុទ្ធ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​តិះដៀល​ថា​ ​ម្នាល​មោឃបុរស​ ​អ្នកឯង​មិនសមបើ​នឹង​មក​អង្គុយ​ចុះ​ ​ដោយ​រហ័ស​សង្កត់​គ្រែ​ដែល​មាន​ជើង​គ្រាន់តែ​ស៊ក​ទុក​ ​(​ដោយ​បណ្តោះអាសន្ន​)​ ​លើ​ថ្នាក់​ក្នុង​វិហារ​របស់​សង្ឃ​ទេ​ ​ម្នាល​មោឃបុរស​ ​អំពើ​ដែល​អ្នកធ្វើ​នេះ​ ​មិន​នាំឲ្យ​ជ្រះថ្លា​ដល់​បុគ្គល​អ្នក​មិនទាន់​ជ្រះថ្លា​ទេ​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​គប្បី​សំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា​ ​ភិក្ខុ​ណាមួយ​អង្គុយ​ចុះ​ ​ដោយ​រហ័ស​សង្កត់​ ​ឬ​ដេក​សង្កត់​នូវ​គ្រែ​ក្តី​ ​នូវ​តាំង​ក្តី​ ​ដែល​មាន​ជើង​គ្រាន់តែ​ស៊ក​ទុក​ ​(​ដោយ​បណ្តោះអាសន្ន​)​ ​លើ​ថ្នាក់​ក្នុង​វិហារ​របស់​សង្ឃ​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​
 [​១១​]​ ​ត្រង់​ពាក្យ​ថា​ ​ភិក្ខុ​ណាមួយ​ ​មាន​សេចក្តី​ដូចគ្នានឹង​សិក្ខាបទ​ទី១នៃ​បារាជិក​កណ្ឌ​។​ ​វិហារ​ដែលគេ​បរិច្ចាគ​ប្រគេន​ដល់​សង្ឃ​ ​ហៅថា​ ​វិហារ​របស់​សង្ឃ​។​ ​
 [​១២​]​ ​ធ្នើរ​ ​(​ដែលគេ​ធ្វើ​ខ្ពស់​)​ ​មិន​ទង្គិច​ក្បាល​មជ្ឈិម​បុរស​ ​ហៅថា​ថ្នាក់​។​ ​គ្រែ​ដែល​មាន​ជើង​គ្រាន់តែ​ស៊ក​ចូលក្នុង​មេ​ ​ហើ​យតំាង​ទុក​ ​ហៅថា​ ​គ្រែ​ដែល​មាន​ជើង​គ្រាន់តែ​ស៊ក​ទុក​។​ ​តាំង​ដែល​មាន​ជើង​គ្រាន់តែ​ស៊ក​
ថយ | ទំព័រទី ១២ | បន្ទាប់
ID: 636786878132022976
ទៅកាន់ទំព័រ៖