ព្រះត្រៃបិដក ភាគ ០៤

បាន​ហាម​ភោជន​ហើយ​ ​ទំពាស៊ី​ក្តី​ ​ឆាន់​ក្តី​ ​នូវ​ខាទនីយាហារ​ ​ឬ​ភោជនីយាហារ​ដែល​ជា​អន​តិ​រិត្ត​ ​គឺជា​វត្ថុ​ដែល​មិនបាន​ធ្វើ​វិនយកម្ម​ ​និង​មិនមែន​សល់​អំពី​ភិក្ខុ​ឈឺ​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​
 [​១១៩​]​ ​ត្រង់​ពាក្យ​ថា​ ​ភិក្ខុ​ណាមួយ​ ​មាន​សេចក្តី​ដូចគ្នានឹង​សិក្ខាបទ​ទី១នៃ​បារាជិក​កណ្ឌ​។​បេ​។​ ​ដែល​ហៅថា​ឆាន់​ហើយ​ ​គឺ​ឆាន់​ភោជន៥យ៉ាង​ ​ភោជន​ណាមួយ​ ​ដោយហោចទៅ​ ​សូម្បីតែ​ភោជន​ប្រមាណ​ប៉ុន​ចុង​ស្បូវ​។​ ​ដែល​ហៅថា​ ​ហាម​ភោជន​ ​(​គឺ​ហាម​ប្រកបដោយ​អង្គ៥យ៉ាង​)​ ​គឺ​ភិក្ខុ​កំពុង​ឆាន់១​ ​គេ​យក​ភោជន​មក​ប្រគេន​ទៀត១​ ​គេ​នៅក្នុង​ហត្ថបាស១​ ​គេ​បង្អោន​ភោជន​មក​ចំពោះ១​ ​ភិក្ខុ​ហាម​ភោជន១​។​ ​ដែល​ហៅថា​ ​អន​តិ​រិត្ត​(​១​)​
​(​១​)​ ​អដ្ឋកថា​ ​ដែល​ហៅថា​ ​អន​តិ​រិត្ត​ភោជន​ ​បាន​ដល់​ភោជន​ដែល​មិន​គួរ​ដល់​អាការ​នៃ​វិនយកម្ម៧យ៉ាង​ ​និង​ភោជន​ដែល​មិនមែន​សល់​អំពី​ភិក្ខុ​ឈឺ​។​ ​ឯ​អាការ​ដែល​មិន​គួរ​ដល់​វិនយកម្ម៧យ៉ាងនោះ​ ​អធិប្បាយ​ថា​ ​១​.​ ​វត្ថុ​ទាំងឡាយ​មាន​ផ្លែ​ ​និង​មើម​ជាដើម​ ​ដែលគេ​មិនបាន​ធ្វើឲ្យ​ជា​វត្ថុ​គួរ​ដល់​សមណ​កប្ប​ក្តី​ ​និង​សាច់​ដែល​មិន​គួរក្តី​ ​ភោជន​ដែល​មិន​គួរក្តី​ ​ហៅថា​ ​អកប្បិយ​ទាំងអស់​ ​ភិក្ខុ​អ្នកធ្វើ​វិនយកម្ម​ ​យក​អកប្បិយ​វត្ថុ​ទាំងនេះ​មក​ធ្វើជា​វិនយកម្ម​ថា​ ​វត្ថុ​ទាំងនេះ​ជា​របស់​គួរ​ហើយ​។​ ​២​.​ ​វត្ថុ​ដែល​ភិក្ខុ​អ្នកធ្វើ​វិនយកម្ម​មិនទាន់​បាន​ទទួល​មក​ទេ​ ​ហើយ​ធ្វើ​វិនយកម្ម​ថា​ ​វត្ថុ​ទាំងអស់​នេះ​គួរ​ហើយ​។​ ​៣​.​វត្ថុ​ដែល​ភិក្ខុ​កាន់​មក​ដើម្បីឲ្យ​ភិក្ខុ​អ្នកធ្វើ​វិនយកម្ម​ ​ធ្វើឲ្យ​ជា​របស់​គួរ​ ​តែ​មិនបាន​លើកឡើង​ ​ឬមិន​បាន​បង្អោន​ទៅ​ ​ហើយ​ធ្វើ​វិនយកម្ម​ថា​ ​របស់​ទាំងអស់​នេះ​គួរ​ហើយ​។​ ​៤​.​ភិក្ខុ​កាន់​យក​វត្ថុ​មក​ដើម្បីឲ្យ​ភិក្ខុ​ផងគ្នា​ធ្វើ​វិនយកម្ម​ឲ្យ​ ​តែ​ភិក្ខុ​អ្នកធ្វើ​វិនយកម្ម​នោះ​ឋិតនៅ​ខាងក្រៅ​ហត្ថបាស​ ​ហើយ​ធ្វើ​វិនយកម្ម​ថា​ ​របស់​ទាំងអស់​នេះ​គួរ​ហើយ​។​ ​៥​.​ភិក្ខុ​ណាមួយ​ធ្វើ​វិនយកម្ម​ថា​ ​របស់​ទាំងអស់​នេះ​គួរ​ហើយ​ ​តែ​ភិក្ខុ​អ្នកធ្វើ​វិនយកម្ម​នោះ​ឯង​ ​មិនទាន់​ឆាន់​ភោជន​នៅឡើយ​ ​ហើយ​ធ្វើ​វិនយកម្ម​ថា​ ​របស់​ទាំងអស់​នេះ​គួរ​ហើយ​។​ ​៦​.​ ​ភិក្ខុ​អ្នកធ្វើ​វិនយកម្ម​បាន​ឆាន់​ហើយ​ ​ហាម​ភោជន​ហើយ​ ​ក្រោក​ចាក​អាសនៈ​ហើយ​ ​ទៅ​ធ្វើ​វិនយកម្ម​ឲ្យ​គេ​ថា​ ​របស់​ទាំងអស់​នេះ​គួរ​ហើយ​។​ ​៧​.​ ​ភិក្ខុ​អ្នកធ្វើ​វិនយកម្ម​ ​មិនបាន​បញ្ចេញ​វចីភេទ​ថា​ ​របស់​ទាំងអស់​នេះ​គួរ​ហើយ​។​ ​និង​ភោជន៥យ៉ាង​ ​ភោជន​ណាមួយ​ដែល​មិនមែន​សល់​អំពី​ភិក្ខុ​ឈឺ​។​ ​វត្ថុ​ដែល​មិន​គួរ​ដល់​អាការ​នៃ​វិនយកម្ម​ទាំង៧យ៉ាងនេះ​ក្តី​ ​ភោជន​ដែល​មិនមែន​សល់​អំពី​ភិក្ខុ​ឈឺ​ក្តី​ ​ទាំងពីរ​ចំណែក​នេះ​ ​ហៅថា​ ​អន​តិ​រិត្ត​ភោជន​។
ថយ | ទំព័រទី ១២១ | បន្ទាប់
ID: 636786945387179751
ទៅកាន់ទំព័រ៖