ព្រះត្រៃបិដក ភាគ ០៤
សិក្ខាបទទី៦
[១២២] កាលណោះ ព្រះពុទ្ធដ៏មានព្រះភាគ កាលគង់នៅវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ក្បែរក្រុងសាវត្ថី។ សម័យនោះឯង មានភិក្ខុពីររូបដើរផ្លូវឆ្ងាយទៅក្រុងសាវត្ថីក្នុងកោសលជនបទ។ ភិក្ខុ១រូបប្រព្រឹត្តអនាចារ។ ភិក្ខុជាគំរប់ពីរបាននិយាយពាក្យនេះ (ឃាត់) ភិក្ខុនោះថា ម្នាលលោកដ៏មានអាយុ លោកកុំធ្វើអំពើយ៉ាងនេះ អំពើដែលលោកធ្វើនេះ មិនគួរទេ។ ភិក្ខុដែលប្រព្រឹត្តអនាចារនោះក៏ចងពៀរនឹងភិក្ខុអ្នកឃាត់នោះ។ គ្រានោះ ភិក្ខុទាំងនោះបានទៅកាន់ក្រុងសាវត្ថី។ សម័យនោះឯង ក្នុងក្រុងសាវត្ថីមានប្រជុំជនមួយពួក (ធ្វើ) សង្ឃភត្ត។ ភិក្ខុជាគំរប់ពីរបានឆាន់សង្ឃភត្តរួចហើយ ហាមភត្តហើយ។ ភិក្ខុដែលចងពៀរ ទៅកាន់ត្រកូលជាញាតិ ហើយទទួលបិណ្ឌបាត រួចហើយក៏ចូលទៅរកភិក្ខុដែលហាមភត្តនោះ លុះចូលទៅដល់ហើយ បាននិយាយពាក្យនេះនឹងភិក្ខុអ្នកហាមភត្តនោះថា ម្នាលលោកដ៏មានអាយុ លោកចូរឆាន់ (ចង្ហាន់នេះ) ចុះ។ ភិក្ខុអ្នកហាមភត្តក៏ប្រកែកថា កុំអាវុសោ ខ្ញុំឆាន់បរិបូណ៌ហើយ។ ភិក្ខុដែលចងពៀរក៏អង្វរថា ម្នាលអាវុសោ បិណ្ឌបាត (នេះ) ល្អ លោកចូរឆាន់ទៅ។ កាលបើភិក្ខុអ្នកចងពៀរនោះជម្រុលខ្លាំងពេក
ID: 636786946906356643
ទៅកាន់ទំព័រ៖