ព្រះត្រៃបិដក ភាគ ០៤

ចូលក្នុង​មេ​ ​ហៅថា​ ​តាំង​ដែល​មាន​ជើង​គ្រាន់តែ​ស៊ក​ទុក​។​ ​ពាក្យ​ថា​ ​អង្គុយ​សង្កត់​ ​គឺ​ភិក្ខុ​អង្គុយ​សង្កត់​លើ​គ្រែ​ ​ឬ​តាំង​នោះ​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​ពាក្យ​ថា​ ​ដេក​សង្កត់​ ​គឺ​ភិក្ខុ​ដេក​សង្កត់​លើ​គ្រែ​ ​ឬ​តាំង​នោះ​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​
 [​១៣​]​ ​វិហារ​របស់​សង្ឃ​ ​ភិក្ខុ​សម្គាល់ថា​ជា​របស់​សង្ឃ​មែន​ ​ហើយ​អង្គុយ​សង្កត់​ ​ឬ​ដេក​សង្កត់​លើ​គ្រែ​ក្តី​ ​លើ​តាំង​ក្តី​ ​ដែល​មាន​ជើង​គ្រាន់តែ​ស៊ក​ទុក​ក្នុង​មេ​ ​(​ដែលគេ​តាំង​ទុក​)​ ​លើ​ថ្នាក់​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​វិហារ​របស់​សង្ឃ​ ​ភិក្ខុ​មាន​សេចក្តី​សង្ស័យ​ ​ហើយ​អង្គុយ​សង្កត់​ ​ឬ​ដេក​សង្កត់​លើ​គ្រែ​ក្តី​ ​លើ​តាំង​ក្តី​ ​ដែល​មាន​ជើង​គ្រាន់តែ​ស៊ក​ទុក​ក្នុង​មេ​ ​(​ដែលគេ​តាំង​ទុក​)​ ​លើ​ថ្នាក់​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​វិហារ​របស់​សង្ឃ​ ​ភិក្ខុ​សំគាល់​ថា​ជា​របស់​បុគ្គល​វិញ​ ​ហើយ​អង្គុយ​សង្កត់​ ​ឬ​ដេក​សង្កត់​លើ​គ្រែ​ក្តី​ ​លើ​តាំង​ក្តី​ ​ដែល​មាន​ជើង​គ្រាន់តែ​ស៊ក​ទុក​ក្នុង​មេ​ ​(​ដែលគេ​តាំង​ទុក​)​ ​លើ​ថ្នាក់​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​វិហារ​របស់​បុគ្គល​ ​ភិក្ខុ​សំគាល់​ថា​ជា​របស់​សង្ឃ​វិញ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​វិហារ​របស់​បុគ្គល​ ​ភិក្ខុ​មាន​សេចក្តី​សង្ស័យ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​វិហារ​របស់​បុគ្គល​
ថយ | ទំព័រទី ១៣ | បន្ទាប់
ID: 636786878495623773
ទៅកាន់ទំព័រ៖