ព្រះត្រៃបិដក ភាគ ០៤

សិក្ខាបទ​ទី៧​


 [​១២៦​]​ ​កាលនោះ​ ​ព្រះពុទ្ធ​ដ៏​មាន​ព្រះ​ភាគ​ ​កាល​គង់នៅ​វត្ត​វេឡុ​វន​ ​ជា​កលន្ទក​និវាប​ស្ថាន​ ​ក្បែរ​ក្រុង​រាជគ្រឹះ​។​ ​សម័យ​នោះ​ឯង​ ​ក្រុង​រាជគ្រឹះ​លេង​មហោស្រព​លើកំពូល​ភ្នំ​។​ ​ពួក​សត្ត​រស​វគ្គិ​យ​ភិក្ខុ​ ​ក៏បាន​ទៅ​ដើម្បី​មើល​មហោស្រព​ដែលគេ​លេង​លើកំពូល​ភ្នំ​(​នោះ​)​។​ ​មនុស្ស​ទាំងឡាយ​បានឃើញ​ពួក​សត្ត​រស​វគ្គិ​យ​ភិក្ខុ​ហើយ​ ​និមន្ត​ឲ្យ​ស្រង់ទឹក​ ​ឲ្យ​លាប​ ​ឲ្យ​ឆាន់​ស្រេចហើយ​ ​ក៏​ប្រគេន​នូវ​ខាទនីយ​។​ ​ពួក​សត្ត​រស​វគ្គិ​យ​ភិក្ខុ​ ​កាន់​យក​ខាទនីយ​ទៅ​អារាម​ ​ហើយ​និយាយ​ពាក្យ​នេះ​ប្រាប់​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​ថា​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​លោក​ទាំងឡាយ​ចូរ​ទទួលយក​ខាទនីយ​ទៅ​ឆាន់​ចុះ​។​ ​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​ទាំងនោះ​សួរ​ថា​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ពួក​លោក​បាន​ខាទនីយ​មក​ពីណា​។​ ​ពួក​សត្ត​រស​វគ្គិ​យ​ភិក្ខុ​បាន​ប្រាប់​រឿង​នុ៎ះ​ដល់​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​ទាំងឡាយ​។​ ​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​សួរ​ថា​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​លោក​ទាំងឡាយ​បាន​ឆាន់​ភោជន​ក្នុង​ពេល​ដែល​មិន​គួរ​ ​មែន​ឬ​។​ ​ពួក​សត្ត​រស​វគ្គិ​យ​ភិក្ខុ​ឆ្លើយ​ថា​ ​មែន​អាវុសោ​ទាំងឡាយ​។​ ​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​ពួក​សត្ត​រស​វគ្គិ​យ​ភិក្ខុ​ ​មិន​គួរ​នឹង​ឆាន់​ភោជន​ក្នុង​ពេល​វិកាល​ ​(​ដូច្នេះ​)​ ​សោះ​។​
ថយ | ទំព័រទី ១៣១ | បន្ទាប់
ID: 636786948911401325
ទៅកាន់ទំព័រ៖