ព្រះត្រៃបិដក ភាគ ០៤

បាន​ដល់​របស់​ទាំងអស់​ ​វៀរលែង​ភោជន​ទាំង៥យ៉ាង​ ​និង​វត្ថុជា​យាមកាលិក​ ​សត្តាហកាលិក​ ​យាវជីវិក​ចេញ​ ​ហៅថា​ ​ខាទនីយ​។​ ​ដែល​ហៅថា​ ​ភោជនីយ​ ​បាន​ដល់​ ​ភោជន៥យ៉ាង​ ​គឺ​បាយ១​ ​នំ​ស្រស់១​ ​នំ​ក្រៀម១​ ​ត្រី១​ ​សាច់១​។​ ​ភិក្ខុ​ទទួល​វត្ថុ​ទាំងនោះ​ ​ដោយ​គិតថា​ ​អញ​នឹង​ទំពាស៊ី​ ​នឹង​បរិភោគ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ភិក្ខុ​នោះ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​ ​គ្រប់​ៗ​វារៈ​ដែល​លេប​ចូល​ទៅ​។​ ​
 [​១២៨​]​ ​ពេល​វិកាល​ ​ភិក្ខុ​ក៏​សំគាល់​ថា​ ​ពេល​វិកាល​ ​ហើយ​ទំពាស៊ី​ក្តី​ ​បរិភោគ​ក្តី​ ​នូវ​ខាទនីយ​ ​ឬ​ភោជនីយ​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​ពេល​វិកាល​ ​ភិក្ខុ​មាន​សេចក្តី​សង្ស័យ​ ​ហើយ​ទំពាស៊ី​ក្តី​ ​បរិភោគ​ក្តី​ ​នូវ​ខាទនីយ​ ​ឬ​ភោជនីយ​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​ពេល​វិកាល​ ​ភិក្ខុ​សំគាល់​ថា​ ​កាលគួរ​ ​ហើយ​ទំពាស៊ី​ក្តី​ ​បរិភោគ​ក្តី​ ​នូវ​ខាទនីយ​ ​ឬ​ភោជនីយ​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​ភិក្ខុ​ទទួល​វត្ថុជា​យាមកាលិក​ ​សត្តាហកាលិក​ ​និង​យាវជីវិក​ ​ទុក​សម្រាប់​ជា​ប្រយោជន៍​ដល់​អាហារ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ភិក្ខុ​នោះ​ត្រូវអាបត្តិ​ទុ​ក្ក​ដ​គ្រប់​ៗ​ខណៈ​ដែល​លេប​ចូល​ទៅ​។​ ​ពេល​ជា​កាលគួរ​
ថយ | ទំព័រទី ១៣៣ | បន្ទាប់
ID: 636786949648233469
ទៅកាន់ទំព័រ៖