ព្រះត្រៃបិដក ភាគ ០៤
សិក្ខាបទទី៨
[១៣០] កាលនោះ ព្រះពុទ្ធដ៏មានព្រះភាគ កាលគង់នៅវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ក្បែរក្រុងសាវត្ថី។ សម័យនោះឯង ព្រះវេឡដ្ឋសីសៈដ៏មានអាយុ ជាឧបជ្ឈាយ៍របស់ព្រះអានន្ទដ៏មានអាយុ គង់នៅក្នុងព្រៃ។ ព្រះថេរៈនោះត្រាច់ទៅបិណ្ឌបាត លុះបានអាហារបិណ្ឌបាតជាច្រើនហើយ ក៏នាំយកបាយសុទ្ធ
(១) មកកាន់អារាម រួចហាលបាយនោះឲ្យស្ងួតក្រៀម ហើយទុកដាក់ កាលណាមានសេចក្តីត្រូវការដោយអាហារ ទើបយកបាយក្រៀមនោះមកត្រាំទឹក ហើយក៏ឆាន់ក្នុងកាលនោះ យូរៗបានលោកចូលទៅកាន់ស្រុកដើម្បីបិណ្ឌបាតម្តង។ ភិក្ខុទាំងឡាយបាននិយាយពាក្យនេះនឹងព្រះវេឡដ្ឋសីសៈដ៏មានអាយុថា ម្នាលអាវុសោ ចុះហេតុអ្វីបានជាយូរៗទើបលោកចូលទៅកាន់ក្រុងដើម្បីបិណ្ឌបាតម្តង។ ទើបព្រះវេឡដ្ឋសីសៈដ៏មានអាយុក៏ដំណាលរឿងនុ៎ះប្រាប់ភិក្ខុទាំងឡាយ។
(១) អដ្ឋកថា គឺបាយតែម្យ៉ាង មិនមានសម្លនិងម្ហូបក្រៀមលាយជាមួយផង ។
ID: 636786950689713039
ទៅកាន់ទំព័រ៖