ព្រះត្រៃបិដក ភាគ ០៤

យាវជីវិក​ ​ដើម្បី​ប្រយោជន៍​ជា​អាហារ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ភិក្ខុ​ត្រូវអាបត្តិ​ទុ​ក្ក​ដ​គ្រប់​ៗ​ខណៈ​ដែល​លេប​ចូល​ទៅ​។​ ​របស់​ដែល​មិនមែន​ជា​សន្និធិការកៈ​ ​ភិក្ខុ​សំគាល់​ថា​ ​ជា​សន្និធិការកៈ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​របស់​មិនមែន​ជា​សន្និធិការកៈ​ ​ភិក្ខុ​សង្ស័យ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​របស់​មិនមែន​ជា​សន្និធិការកៈ​ ​ភិក្ខុ​ក៏​សំគាល់​ថា​ ​មិនមែន​ជា​សន្និធិការកៈ​ ​មិន​ត្រូវអាបត្តិ​ឡើយ​។​
 [​១៣៣​]​ ​អាបត្តិ​មិន​មានដល់​ភិក្ខុ​ដែល​ទុកដាក់​វត្ថុជា​យាវកាលិក​(​១​)​ ​ហើយ​ឆាន់​ត្រូវ​តាម​កំណត់កាល​ ​ដល់​ភិក្ខុ​ដែល​ទុកដាក់​វត្ថុជា​យាមកាលិក​(​២​)​ ​ហើយ​ឆាន់​ត្រូវ​តាម​កំណត់​យាម​ ​(​គឺ​ថ្ងៃ១យប់១​)​ ​ដល់​ភិក្ខុ​ដែល​ទុកដាក់​វត្ថុជា​សត្តាហកាលិក​(​៣​)​ ​ហើយ​ឆាន់​អស់​ត្រឹម៧ថ្ងៃ​ ​ដល់​ភិក្ខុ​ដែល​ឆាន់​វត្ថុជា​យាវជីវិក​(​៤​)​ ​ព្រោះ​មានហេតុ​ដែល​គួរ​ឆាន់​បាន​ ​ដល់​ភិក្ខុ​ឆ្កួត​ ​ដល់​ភិក្ខុ​ដើម​បញ្ញត្តិ​។​

​សិក្ខាបទ​ទី៨​ ​ចប់​។​


​(​១​)​ ​អដ្ឋកថា​ ​អាហារ​មាន​បាយ​ជាដើម​ ​ដែល​អ្នកបួស​គប្បី​ឆាន់​បាន​តាំងពី​ព្រឹក​ទៅដល់​ថ្ងៃត្រង់​ ​ហៅថា​យាវកាលិក​។​ ​(​២​)​ ​ទឹក៨យ៉ាង​ ​មាន​ទឹក​ស្វាយ​ជាដើម​ ​ដែល​អ្នកបួស​គប្បី​ឆាន់​បាន​ត្រឹម​ថ្ងៃ១យប់១​ ​ហៅថា​យាមកាលិក​។​ ​(​៣​)​ ​ភេសជ្ជៈ៥យ៉ាង​ ​មាន​ទឹកដោះថ្លា​ជាដើម​ ​ដែល​អ្នកបួស​គប្បី​ទុក​ឆាន់​បាន​ក្នុង​រវាង៧ថ្ងៃ​ ​ហៅថា​សត្តាហកាលិក​។​ ​(​៤​)​ ​វត្ថុ​ឯទៀត​ក្រៅពី​កាលិក​ទាំង៣ខាងដើម​ ​ដែល​អ្នកបួស​គប្បី​រក្សាទុក​ឆាន់​បាន​ដរាប​ទាល់​អស់មួយជីវិត​ ​ហៅថា​ ​យាវជីវិក​។​
ថយ | ទំព័រទី ១៣៨ | បន្ទាប់
ID: 636786952116104623
ទៅកាន់ទំព័រ៖