ព្រះត្រៃបិដក ភាគ ០៤
ភិក្ខុសំគាល់ថាជារបស់បុគ្គលដដែល ត្រូវអាបត្តិទុក្កដ ព្រោះវិហារនោះ ជារបស់បុគ្គលនៃភិក្ខុដទៃ គឺវិហាររបស់គេ។ ភិក្ខុមិនត្រូវអាបត្តិ ព្រោះវិហារជារបស់ខ្លួន គឺវិហាររបស់ខ្លួនឯង។
[១៤] អាបត្តិមិនមានដល់ភិក្ខុដែលអង្គុយ ឬដេកសង្កត់លើគ្រែក្តី តាំងក្តី ដែលគេតម្កល់ទុកលើទីដែលមិនមែនថ្នាក់ លើទីទាបដែលដើរទង្គិចក្បាល ទីដែលមិនបានប្រើប្រាស់ខាងក្រោមឲ្យជាទីនៅ ទីដែលគេក្រាលជិតដោយរនាប លើគ្រែ ឬតាំងនោះ ដែលគេដាក់គន្លឹះហើយ ដល់ភិក្ខុដែលឈរនៅលើគ្រែ ឬតាំងនោះ ហើយកាន់យក ឬព្យួរនូវបរិក្ខារ ដល់ភិក្ខុឆ្កួត ដល់ភិក្ខុដើមបញ្ញត្តិ។
សិក្ខាបទទី៨ ចប់។
ID: 636786878819232282
ទៅកាន់ទំព័រ៖