ព្រះត្រៃបិដក ភាគ ០៤

ព្រះ​សព្វញ្ញូ​ពុទ្ធ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​បន្ទោស​ថា​ ​ម្នាល​ពួក​បុរស​សោះសូន្យ​ ​អ្នក​ទាំងឡាយ​មិន​សមនឹង​សូម​ភោជន​ដ៏​ឧត្តម​ទាំងឡាយ​មក​ ​ដើម្បី​ប្រយោជន៍​ដល់​ខ្លួន​ ​ហើយ​ឆាន់​ដូច្នេះ​ទេ​ ​នែ​ពួក​បុរស​សោះសូន្យ​ ​អំពើ​នេះ​ ​មិនមែន​នាំឲ្យ​ជ្រះថ្លា​ដល់​ពួក​ជន​ដែល​មិនទាន់​ជ្រះថ្លា​ទេ​ ​ឬ​នាំ​ពួក​ជន​ដែល​ជ្រះថ្លា​ហើយ​ ​ឲ្យ​រឹងរឹតតែ​ជ្រះថ្លា​តទៅទៀត​ទេ​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​គប្បី​សំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា​ ​ភោជន​ដ៏​ឧត្តម​ទាំងឡាយ​ណាមួយ​ ​ភោជន​ដ៏​ឧត្តម​ទាំងនោះ​ ​ដូចម្តេច​ ​ភោជន​ដ៏​ឧត្តម​ទាំងនោះ​គឺ​ទឹកដោះថ្លា​ ​ទឹកដោះខាប់​ ​ប្រេង​ ​ទឹកឃ្មុំ​ ​ស្ករអំពៅ​ ​ត្រី​ ​សាច់​ ​ទឹកដោះស្រស់​ ​ទឹកដោះជូរ​។​ ​ភិក្ខុ​ណាមួយ​សូម​ភោជន​ដ៏​ឧត្តម​ទាំងឡាយ​មាន​សភាព​យ៉ាងនេះ​ ​ដើម្បី​ប្រយោជន៍​ដល់​ខ្លួន​ ​ហើយ​ឆាន់​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​សិក្ខាបទ​នេះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​បាន​បញ្ញត្ត​ហើយ​ដល់​ភិក្ខុ​ទាំងឡាយ​យ៉ាងនេះ​។​ ​
 [​១៣៥​]​ ​សម័យ​នោះ​ឯង​ ​ភិក្ខុ​ទាំងឡាយ​មាន​ជម្ងឺ​។​ ​ពួក​ភិក្ខុ​អ្នក​សួរ​ជម្ងឺ​បាន​និយាយ​ពាក្យ​នេះ​នឹង​ភិក្ខុ​ឈឺ​ទាំងឡាយ​ថា​ ​ម្នាល​អាវុសោ​ ​លោក​អាច​អត់ទ្រាំ​បាន​ឬទេ​ ​អាច​ប្រព្រឹត្តទៅ​បាន​ឬទេ​។​ ​ពួក​ភិក្ខុ​ឈឺ​ឆ្លើយ​ថា​ ​ម្នាល​អាវុសោ​ ​ក្នុង​កាលមុន​យើង​ទាំងឡាយ​បាន​សូម​ភោជន​ដ៏​ឧត្តម​ទាំងឡាយ​មក​ដើម្បី​ប្រយោជន៍​ដល់​ខ្លួន​ ​ហើយ​ឆាន់​ ​ព្រោះហេតុនោះ​
ថយ | ទំព័រទី ១៤០ | បន្ទាប់
ID: 636786952882198442
ទៅកាន់ទំព័រ៖