ព្រះត្រៃបិដក ភាគ ០៤

ទើប​យើង​ទាំងឡាយ​មាន​សេចក្តី​សប្បាយ​ ​តែ​ឥឡូវនេះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​ហាម​ហើយ​ ​យើង​ទាំងឡាយ​ខ្លាចក្រែង​ ​មិន​ហ៊ាន​សូម​ទៀត​ ​ទើប​សេចក្តី​មិន​សប្បាយ​មានដល់​យើង​ទាំងឡាយ​ដោយហេតុ​នោះ​។​ ​ភិក្ខុ​ទាំងឡាយ​ក្រាបទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រោះ​រឿង​នេះ​ ​ដំណើរ​នេះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​ធ្វើ​ធម្មី​កថា​ ​ហៅ​ភិក្ខុ​ទាំងឡាយ​មក​ក្នុង​ពេលនោះ​ ​ហើយ​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​ភិក្ខុ​ឈឺ​ ​សូម​ភោជន​ដ៏​ឧត្តម​ទាំងឡាយ​ ​មក​ដើម្បី​ប្រយោជន៍​ដល់​ខ្លួន​ ​ហើយ​ឆាន់​បាន​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​គប្បី​សំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា​ ​ភោជន​ដ៏​ឧត្តម​ទាំងឡាយ​ណាមួយ​ ​ភោជន​ដ៏​ឧត្តម​ទាំងនោះ​ដូចម្តេច​ ​ភោជន​ដ៏​ឧត្តម​ទាំងនោះ​គឺ​ ​ទឹកដោះថ្លា​ ​ទឹកដោះខាប់​ ​ប្រេង​ ​ទឹកឃ្មុំ​ ​ស្ករអំពៅ​ ​ត្រី​ ​សាច់​ ​ទឹកដោះស្រស់​ ​ទឹកដោះជូរ​។​ ​ភិក្ខុ​ណាមួយ​គ្មាន​ជម្ងឺ​ ​សូម​ភោជន​ដ៏​ឧត្តម​ទាំងឡាយ​មាន​សភាព​យ៉ាងនេះ​ ​ដើម្បី​ប្រយោជន៍​ដល់​ខ្លួន​ ​ហើយ​ឆាន់​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​
 [​១៣៦​]​ ​ត្រង់​ពាក្យ​ថា​ ​ភោជន​ដ៏​ឧត្តម​ទាំងឡាយ​ណាមួយ​ ​ភោជន​ដ៏​ឧត្តម​ទាំងនោះ​ ​គឺ​ទឹកដោះថ្លា​របស់​គោ​ក្តី​ ​ទឹកដោះថ្លា​របស់​ពពែ​ក្តី​ ​
ថយ | ទំព័រទី ១៤១ | បន្ទាប់
ID: 636786953322043599
ទៅកាន់ទំព័រ៖