ព្រះត្រៃបិដក ភាគ ០៤
ទឹកដោះថ្លារបស់ក្របីក្តី ហៅថា ទឹកដោះថ្លា ឬសប្បិ និងសាច់របស់ពួកសត្វណាដ៏គួរ (ដល់វិនយបញ្ញត្តិ) ទឹកដោះថ្លារបស់ពួកសត្វនោះ ហៅថា ទឹកដោះថ្លា ឬសប្បិ។ ទឹកដោះខាប់របស់សត្វអម្បាលនោះឯង ហៅថា ទឹកដោះខាប់ ឬនវនីត។ ប្រេងល្ង ប្រេងស្ពៃ ប្រេងស្រគំ ប្រេងល្ហុងខ្ញែ និងប្រេង គឺខ្លាញ់រាវ ហៅថា ប្រេង។ ទឹកផ្អែមរបស់មេឃ្មុំ ហៅថា ទឹកឃ្មុំ។ ទឹកផ្អែមដែលកើតអំពីអំពៅ ហៅថា ទឹកអំពៅ ឬស្ករអំពៅ។ សត្វដែលត្រាច់ទៅក្នុងទឹក ហៅថា ត្រី ឬមច្ឆជាតិ។ សាច់នៃពួកសត្វណាក៏គួរ(ដល់វិនយបញ្ញត្តិ) សាច់នៃពួកសត្វទាំងនោះ ហៅថា សាច់ ឬមំសៈ។ ទឹកដោះស្រស់របស់គោក្តី ទឹកដោះស្រស់របស់ពពែក្តី ទឹកដោះស្រស់របស់ក្របីក្តី ហៅថា ទឹកដោះស្រស់ ឬខីរៈ សាច់របស់ពួកសត្វណាដ៏គួរ (ដល់វិនយបញ្ញត្តិ) ទឹកដោះស្រស់របស់ពួកសត្វទាំងនោះ ហៅថា ទឹកដោះស្រស់ ឬខីរៈ។ ទឹកដោះជូររបស់ពួកសត្វទាំងនោះ ហៅថា ទឹកដោះជូរ ឬទធិ។
[១៣៧] ត្រង់ពាក្យថា ភិក្ខុណាមួយ មានសេចក្តីដូចគ្នានឹងបឋមបារាជិកសិក្ខាបទ។ ពាក្យថា ភោជនដ៏ឧត្តមទាំងឡាយមានសភាពយ៉ាងនេះ គឺភោជនដ៏ថ្លៃថ្លាទាំងឡាយមានសភាពដូច្នោះ។ ភិក្ខុណាវៀរភោជនដ៏ឧត្តមទាំងឡាយ ហើយនៅជាសប្បាយបាន ភិក្ខុនោះហៅថា គ្មានជម្ងឺ។
ID: 636786953699345180
ទៅកាន់ទំព័រ៖