ព្រះត្រៃបិដក ភាគ ០៤

 [​១៣៩​]​ ​អាបត្តិ​មិន​មានដល់​ភិក្ខុ​ឈឺ​ ​ដល់​ភិក្ខុ​ដែល​មាន​ជម្ងឺ​ ​ហើយ​សូម​ ​លុះ​សូម​បាន​មក​ក៏​បាត់​ជម្ងឺ​នោះ​ ​ហើយ​ឆាន់​ ​ដល់​ភិក្ខុ​ដែល​ឆាន់​ភោជន​ដ៏​សល់​អំពី​ភិក្ខុ​ឈឺ​ ​ដល់​ភិក្ខុ​ដែល​ឆាន់​ភោជន​របស់​ពួក​ញាតិ​ ​ដល់​ភិក្ខុ​ដែល​ឆាន់​ភោជន​របស់​ពួក​ជន​ដែល​បាន​បវារណា​ ​ដល់​ភិក្ខុ​ដែល​សូម​ដើម្បី​ប្រយោជន៍​ដល់​អ្នកឯទៀត​ ​ដល់​ភិក្ខុ​ដែល​ឆាន់​ភោជន​ដែល​កើត​ដោយ​ទ្រព្យរបស់​ខ្លួន​ ​ដល់​ភិក្ខុ​ឆ្កួត​ ​ដល់​ភិក្ខុ​ជា​ខាងដើម​បញ្ញត្តិ​។​

​សិក្ខាបទ​ទី៩​ ​ចប់​។​

ថយ | ទំព័រទី ១៤៤ | បន្ទាប់
ID: 636786954381974224
ទៅកាន់ទំព័រ៖