ព្រះត្រៃបិដក ភាគ ០៤

សិក្ខាបទ​ទី១០​


 [​១៤០​]​ ​កាលនោះ​ ​ព្រះសម្ពុទ្ធ​ដ៏​មាន​ព្រះ​ភាគ​ ​កាល​គង់នៅ​កូ​ដា​គារ​សាលា​ ​ក្នុង​មហា​វន​ ​ក្បែរ​ក្រុង​វេសាលី​។​ ​សម័យ​នោះ​ឯង​ ​មាន​ភិក្ខុ១រូប​ជា​អ្នក​ប្រព្រឹត្ត​បំសុកូល​នូវ​របស់​គ្រប់យ៉ាង​(​១​)​ ​នៅក្នុង​ព្រៃស្មសាន​។​ ​ភិក្ខុ​នោះ​មិន​ប្រាថ្នា​នឹង​ទទួលយក​វត្ថុ​ដែល​មនុស្ស​ទាំងឡាយ​ឲ្យ​ឡើយ​។​ ​ភិក្ខុ​នោះ​កាន់​យក​នូវ​សំណែន​ក្នុង​ព្រៃស្មសាន​ខ្លះ​ ​ទៀប​គល់ឈើ​ខ្លះ​ ​ទៀប​ធរណីទ្វារ​ខ្លះ​ ​ដោយខ្លួនឯង​ ​ហើយ​ឆាន់​។​ ​មនុស្ស​ទាំងឡាយ​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​ភិក្ខុ​នេះ​មិន​គួរបើ​នឹង​កាន់​យក​សំណែន​របស់​យើង​ទាំងឡាយ​ដោយខ្លួនឯង​ ​ហើយ​ឆាន់​ទេ​ ​ភិក្ខុ​ជា​ថេរៈ​នេះ​មាន​កាយ​ធាត់​ ​ទំនងជា​ស៊ីសាច់​មនុស្ស​ទេ​ដឹង​។​ ​ភិក្ខុ​ទាំងឡាយ​បានឮ​មនុស្ស​ទាំងនោះ​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ហើយ​។​ ​ពួក​ភិក្ខុ​ណា​ដែល​មាន​សេចក្តី​ប្រាថ្នា​តិច​។​បេ​។​ ​ពួក​ភិក្ខុ​នោះ​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​ភិក្ខុ​មិន​គួរ​នឹង​ស៊ី​លេប​នូវ​អាហារ​តាម​ទ្វារ​មាត់​ ​ជា​អាហារ​ដែលគេ​មិនបាន​ប្រគេន​សោះ​។​បេ​។​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​ត្រាស់​សួរ​ថា​ ​ម្នាល​ភិក្ខុ​ ​ឮ​ថា​អ្នកឯង​ស៊ី​លេប​នូវ​អាហារ​
​(​១​)​ ​អដ្ឋកថា​ ​ភិក្ខុ​នោះ​ប្រព្រឹត្ត​បំសុកូល​គ្រប់ជំពូក​ ​ដោយហោចទៅ​សូម្បី​ឈើស្ទន់​ ​ក៏​បំសុកូល​យក​ដែរ​។​
ថយ | ទំព័រទី ១៤៥ | បន្ទាប់
ID: 636786955301136797
ទៅកាន់ទំព័រ៖