ព្រះត្រៃបិដក ភាគ ០៤

តាម​ទ្វារ​មាត់​ ​ជា​អាហារ​ដែលគេ​មិនបាន​ប្រគេន​ ​ពិតមែន​ឬ​។​ ​ភិក្ខុ​នោះ​ក្រាបទូល​ថា​ ​បពិត្រ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ពិតមែន​។​ ​ព្រះសម្ពុទ្ធ​ដ៏​មានជោគ​ ​ទ្រង់​បន្ទោស​ថា​ ​ម្នាល​មោឃបុរស​ ​អ្នកឯង​មិន​គួរ​នឹង​ស៊ី​លេប​នូវ​អាហារ​តាម​ទ្វារ​មាត់​ ​ជា​អាហារ​ដែលគេ​មិនបាន​ប្រគេន​ ​(​ដូច្នេះ​)​ទេ​ ​នែ​មោឃបុរស​ ​អំពើ​នេះ​ ​មិនមែន​នាំឲ្យ​ជ្រះថ្លា​ដល់​ពួក​ជន​ដែល​មិនទាន់​ជ្រះថ្លា​ទេ​ ​ឬ​នាំ​ពួក​ជន​ដែល​ជ្រះថ្លា​ហើយ​ ​ឲ្យ​រឹងរឹតតែ​ជ្រះថ្លា​ឡើង​តទៅទៀត​ទេ​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​គប្បី​សំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា​ ​ភិក្ខុ​ណាមួយ​លេប​នូវ​អាហារ​តាម​ទ្វារ​មាត់​ ​ជា​អាហារ​ដែលគេ​មិនបាន​ប្រគេន​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​សិក្ខាបទ​នេះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​បាន​បញ្ញត្ត​ហើយ​ដល់​ភិក្ខុ​ទាំងឡាយ​យ៉ាងនេះ​។​ ​
 [​១៤១​]​ ​សម័យ​នោះ​ឯង​ ​ភិក្ខុ​ទាំងឡាយ​មាន​សេចក្តី​សង្ស័យ​ក្នុងទឹក​ ​និង​ឈើស្ទន់​។​ ​ពួក​ភិក្ខុ​ទាំងនោះ​បាន​ក្រាបទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះអង្គ​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​ភិក្ខុ​កាន់​យក​ទឹក​ ​និង​ឈើស្ទន់​ឆាន់​ដោយខ្លួនឯង​បាន​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​គប្បី​សំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា​ ​ភិក្ខុ​ណាមួយ​លេប​នូវ​អាហារ​តាម​ទ្វារ​មាត់​ ​ជា​អាហារ​ដែលគេ​មិនបាន​ប្រគេន​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​ ​វៀរលែងតែ​ទឹក​ ​និង​ឈើស្ទន់​។
ថយ | ទំព័រទី ១៤៦ | បន្ទាប់
ID: 636786955715060472
ទៅកាន់ទំព័រ៖