ព្រះត្រៃបិដក ភាគ ០៤

 [​១៤៣​]​ ​វត្ថុ​ដែល​ភិក្ខុ​មិនបាន​ទទួល​ប្រគេន​ ​ភិក្ខុ​ក៏​សំគាល់​ថា​ ​មិនបាន​ទទួល​ប្រគេន​ ​ហើយ​លេប​នូវ​អាហារ​តាម​ទ្វារ​មាត់​ ​ជា​អាហារ​ដែលគេ​មិន​ប្រគេន​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​ ​វៀរលែងតែ​ទឹក​ ​និង​ឈើស្ទន់​។​ ​វត្ថុ​ដែល​ភិក្ខុ​មិនបាន​ទទួល​ប្រគេន​ ​ភិក្ខុ​សង្ស័យ​ ​ហើយ​លេប​នូវ​អាហារ​តាម​ទ្វារ​មាត់​ ​ជា​អាហារ​ដែលគេ​មិន​ប្រគេន​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​ ​វៀរលែងតែ​ទឹក​ ​និង​ឈើស្ទន់​។​ ​វត្ថុ​ដែល​ភិក្ខុ​មិនបាន​ទទួល​ប្រគេន​ ​ភិក្ខុ​សំគាល់​ថា​ ​បាន​ទទួល​ប្រគេន​ ​ហើយ​លេប​នូវ​អាហារ​តាម​ទ្វារ​មាត់​ ​ជា​អាហារ​ដែលគេ​មិនបាន​ប្រគេន​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​ ​វៀរលែងតែ​ទឹក​ ​និង​ឈើស្ទន់​។​ ​វត្ថុ​ដែល​ភិក្ខុ​បាន​ទទួល​ប្រគេន​ ​ភិក្ខុ​សំគាល់​ថា​ ​មិនទាន់​បាន​ទទួល​ប្រគេន​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​វត្ថុ​ដែល​ភិក្ខុ​ទទួល​ប្រគេន​ ​ភិក្ខុ​សង្ស័យ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​វត្ថុ​ដែល​ភិក្ខុ​ទទួល​ប្រគេន​ហើយ​ ​ភិក្ខុ​ក៏​សំគាល់​ថា​ ​បាន​ទទួល​ប្រគេន​ហើយ​ ​មិន​ត្រូវអាបត្តិ​ឡើយ​។​
​[​១៤៤​]​ ​អាបត្តិ​មិន​មានដល់​ភិក្ខុ​ដែល​ឆាន់​ទឹក​ ​និង​ឈើស្ទន់​ ​ដល់​ភិក្ខុ​ដែល​កាន់​យក​ថ្នាំ​មហា​វិ​កត៤យ៉ាង​(​១​)​ ​ដោយខ្លួនឯង​ ​ហើយ​ឆាន់​ ​ព្រោះ​មានហេតុ​ ​ហើយ​គ្មាន​កប្បិយ​ការ​ក​ ​ដល់​ភិក្ខុ​ឆ្កួត​ ​ដល់​ភិក្ខុ​ជា​ខាងដើម​បញ្ញត្តិ​។​

​សិក្ខាបទ​ទី១០​ ​ចប់​។​
​ភោជន​វគ្គទី៤​ ​ចប់​។​


​(​១​)​ ​មហា​វិ​កត៤គឺ​ ​មូត១​ ​គូថ១​ ​ផេះ១​ ​ដី១​។​
ថយ | ទំព័រទី ១៤៨ | បន្ទាប់
ID: 636786956990643431
ទៅកាន់ទំព័រ៖