ព្រះត្រៃបិដក ភាគ ០៤
វៀរលែងតែភិក្ខុ និងសាមណេរចេញ។ ដែលហៅថា បរិព្វាជិកា គឺស្រីដែលបួសជាបរិព្វាជិកាទាំងអស់ វៀរលែងតែភិក្ខុនី សិក្ខមានា និងសាមណេរីចេញ។ ដែលហៅថា វត្ថុដែលបុគ្គលគួរទំពាស៊ី គឺលើកទុកតែភោជន៥យ៉ាង ព្រមទាំងទឹក និងឈើស្ទន់ចេញ ក្រៅពីនោះ ហៅថា វត្ថុដែលបុគ្គលគួរទំពាស៊ីទាំងអស់។ ដែលហៅថា វត្ថុដែលបុគ្គលគួរបរិភោគ បានដល់ភោជន៥យ៉ាង គឺបាយ១ នំស្រស់១ នំក្រៀម១ ត្រី១ សាច់១។ ពាក្យថា ឲ្យ គឺភិក្ខុឲ្យដោយកាយក្តី ដោយវត្ថុដែលជាប់នឹងកាយក្តី ដោយបោះឲ្យក្តី ត្រូវអាបត្តិបាចិត្តិយ។
[១៤៧] ជនជាតិរ្ថិយ ភិក្ខុក៏សំគាល់ថា ជាតិរ្ថិយ ហើយឲ្យវត្ថុដែលគួរទំពាស៊ី ឬវត្ថុដែលគួរបរិភោគ ដោយដៃរបស់ខ្លួន ត្រូវអាបត្តិបាចិត្តិយ។ ជនជាតិរ្ថិយ ភិក្ខុមានសេចក្តីសង្ស័យ ហើយឲ្យវត្ថុដែលគួរទំពាស៊ី ឬវត្ថុដែលគួរបរិភោគ ដោយដៃរបស់ខ្លួន ត្រូវអាបត្តិបាចិត្តិយ។ ជនជាតិរ្ថិយ ភិក្ខុសំគាល់ថា មិនមែនជាតិរ្ថិយ ហើយឲ្យវត្ថុដែលគួរទំពាស៊ី ឬវត្ថុដែលគួរបរិភោគ ដោយដៃរបស់ខ្លួន ត្រូវអាបត្តិបាចិត្តិយ។ ភិក្ខុឲ្យទឹក និងឈើស្ទន់ ត្រូវអាបត្តិទុក្កដ។ បុគ្គលមិនមែនជាតិរ្ថិយ
ID: 636786959161967624
ទៅកាន់ទំព័រ៖