ព្រះត្រៃបិដក ភាគ ០៤
ភិក្ខុសំគាល់ថាជាតិរ្ថិយ ត្រូវអាបត្តិទុក្កដ។ ជនមិនមែនជាតិរ្ថិយ ភិក្ខុសង្ស័យ ត្រូវអាបត្តិទុក្កដ។ ជនមិនមែនជាតិរ្ថិយ ភិក្ខុសំគាល់ថាមិនមែនជាតិរ្ថិយ មិនត្រូវអាបត្តិឡើយ។
[១៤៨] អាបត្តិមិនមានដល់ភិក្ខុដែលប្រើគេឲ្យឲ្យ មិនឲ្យដោយខ្លួនឯង ដល់ភិក្ខុដែលដាក់
(១) វត្ថុទុកឲ្យ ដល់ភិក្ខុដែលឲ្យរបស់ជាគ្រឿងលាបខាងក្រៅ
(២) ដល់ភិក្ខុឆ្កួត ដល់ភិក្ខុដើមបញ្ញត្តិ។
សិក្ខាបទទី១ ចប់។
(១) ភិក្ខុដាក់របស់ក្នុងភាជន៍ ហើយលើកយកភាជន៍នោះទៅដម្កល់ទុកលើដី ជិតតិរ្ថិយទាំងនោះ ហើយឲ្យដោយវាចា។ (២) បានដល់គ្រឿងលាបកាយគ្រប់យ៉ាង មានម្សៅជាដើម។
ID: 636786959706988797
ទៅកាន់ទំព័រ៖