ព្រះត្រៃបិដក ភាគ ០៤
សិក្ខាបទទី២
[១៤៩] កាលនោះ ព្រះសព្វញ្ញូពុទ្ធដ៏មានជោគ កាលគង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ក្បែរក្រុងសាវត្ថី។ សម័យនោះឯង ព្រះឧបនន្ទជាសក្យបុត្រដ៏មានអាយុ បាននិយាយពាក្យនេះនឹងភិក្ខុជាសទ្ធិវិហារិករបស់ព្រះថេរៈជាបងប្អូនថា ម្នាលអាវុសោ លោកចូរមក យើងទាំងឡាយនឹងចូលទៅកាន់ស្រុក ដើម្បីបិណ្ឌបាត ថាដូច្នេះហើយ ក៏មិនឲ្យគេប្រគេន(អ្វីៗ) ដល់ភិក្ខុនោះឡើយ (បែរជា) ប្រើឲ្យត្រឡប់ទៅវិញថា ម្នាលអាវុសោ លោកចូរទៅចុះ ខ្ញុំនឹងនិយាយ ឬនឹងអង្គុយជាមួយនឹងលោកមិនសប្បាយទេ ខ្ញុំនឹងនិយាយ ឬនឹងអង្គុយតែម្នាក់ឯងស្រួលជាង។ គ្រានោះ កាលបើពេលដែលត្រូវឆាន់កាន់តែចូលមកជិតហើយ ភិក្ខុនោះមិនអាចនឹងត្រាច់ទៅបិណ្ឌបាតបាន សូម្បីគ្រាន់តែត្រឡប់មកធ្វើភត្តកិច្ចវិញ ក៏មិនទាន់ ជាអ្នកអត់ចង្ហាន់ (មួយពេលនោះឯង)។ ទើបភិក្ខុនោះទៅកាន់អារាម ហើយដំណាលរឿងនុ៎ះប្រាប់ភិក្ខុទាំងឡាយ ពួកភិក្ខុណាដែលមានសេចក្តីប្រាថ្នាតិច។បេ។ ពួកភិក្ខុទាំងនោះក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ព្រះឧបនន្ទជាសក្យបុត្រដ៏មានអាយុ មិនសមបើមកបបួលភិក្ខុថា ម្នាលអាវុសោ លោកចូរមក យើងទាំងឡាយនឹងចូលទៅកាន់ស្រុក
ID: 636786960106141627
ទៅកាន់ទំព័រ៖