ព្រះត្រៃបិដក ភាគ ០៤

ដើម្បី​បិណ្ឌបាត​ ​ហើយ​មិន​ឲ្យ​គេ​ប្រគេន​អ្វី​ៗ​ដល់​ភិក្ខុ​នោះ​ ​ស្រាប់តែ​បញ្ជូន​ឲ្យ​ត្រឡប់ទៅវិញ​ ​(​ដូច្នេះ​)​សោះ​។​បេ​។​ ​ព្រះអង្គ​ត្រាស់​សួរ​ថា​ ​នែ​ឧប​នន្ទ​ ​បានឮ​ថា​ ​អ្នកឯង​បបួល​ភិក្ខុ​ថា​ ​ម្នាល​អាវុសោ​ ​លោក​ចូរ​មក​ ​យើង​ទាំងឡាយ​នឹង​ចូល​ទៅកាន់​ស្រុក​ ​ដើម្បី​បិណ្ឌបាត​ ​ហើយ​មិន​ឲ្យ​គេ​ ​(​ឲ្យ​អ្វី​ៗ​)​ដល់​ភិក្ខុ​នោះ​ ​(​បែរជា​)​ ​បញ្ជូន​ឲ្យ​ត្រឡប់ទៅវិញ​ ​ពិតមែន​ឬ​។​ ​ព្រះ​ឧប​នន្ទ​ក្រាបទូល​ថា​ ​បពិត្រ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​សេចក្តី​នេះ​ពិតមែន​។​ ​ព្រះសម្ពុទ្ធ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​បន្ទោស​ថា​ ​នែ​មោឃបុរស​ ​អ្នកឯង​មិន​គួរ​នឹង​បបួល​ភិក្ខុ​ផងគ្នា​ថា​ ​ម្នាល​អាវុសោ​ ​លោក​ចូរ​មក​ ​យើង​ទាំងឡាយ​នឹង​ទៅកាន់​ស្រុក​ ​ដើម្បី​បិណ្ឌបាត​ ​ហើយ​មិន​ឲ្យ​គេ​ឲ្យ​(​អ្វី​ៗ​)​ដល់​ភិក្ខុ​នោះ​ ​(​បែរជា​)​ ​បញ្ជូន​ឲ្យ​ត្រឡប់ទៅវិញ​ ​ដូច្នេះ​ឡើយ​ ​នែ​មោឃបុរស​ ​អំពើ​នេះ​មិនមែន​នាំឲ្យ​ជ្រះថ្លា​ដល់​ពួក​ជន​ដែល​មិនទាន់​ជ្រះថ្លា​ទេ​ ​ឬ​នាំ​ពួក​ជន​ដែល​ជ្រះថ្លា​ហើយ​ ​ឲ្យ​រឹងរឹតតែ​ជ្រះថ្លា​ឡើង​ទៀត​ទេ​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​គប្បី​សំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា​ ​ភិក្ខុ​ណាមួយ​និយាយ​នឹង​ភិក្ខុ​យ៉ាងនេះ​ថា​ ​ម្នាល​អាវុសោ​ ​លោក​ចូរ​មក​ ​យើង​ទាំងឡាយ​នឹង​ទៅកាន់​ស្រុក​ ​ឬ​និគម​ដើម្បី​បិណ្ឌបាត​ ​ហើយ​ឲ្យ​គេ​ឲ្យ​ ​ឬមិន​ឲ្យ​គេ​ឲ្យ​ ​(​អ្វី​ៗ​)​ដល់​ភិក្ខុ​នោះ​ ​ហើយ​បញ្ជូន​ឲ្យ​ត្រឡប់ទៅវិញ​ដោយ​ពាក្យ​ថា​ ​នែ​អាវុសោ​ ​លោក​ចូរ​ទៅវិញ​ចុះ​ ​ខ្ញុំ​និយាយ​ ​ឬ​អង្គុយ​ជាមួយនឹង​លោក​មិន​សប្បាយ​ទេ​
ថយ | ទំព័រទី ១៥៧ | បន្ទាប់
ID: 636786960386987691
ទៅកាន់ទំព័រ៖